Sunaree ៥០ឆ្នាំប្លាយ ដល់ធ្វើខ្លួនបែបនេះ ក្រមុំៗសុំខ្មាស

//s5.kh1.co/b8/b8ff8a781bdf0acc9ed2e6c88edb3ba1fd2c6539.jpg
តារា & កម្សាន្ដ

 ៣០-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ជាការពិត តារាចម្រៀង និងពិធីការិនី Sunaree មានវ័យ ៥២ឆ្នាំទៅហើយ តែនាងនៅតែលេងខ្លួនក្នុងសម្លៀកបំពាក់ទាន់សម័យមិនចាញ់ក្មេងៗឡើយ។

ថៃ៖ ​តារាចម្រៀង និងពិធីការិនីជើងចាស់ ពោរពេញដោយសមត្ថភាព Sunaree ពេលនេះ នាងឈានដល់វ័យ ៥២ឆ្នាំហើយ តែតារាស្រីរូបនេះ នៅតែអាចឈរជើងក្នុងវិស័យសិល្បៈ និងជាតារាឆ្នើមរបស់ប្រទេសថៃ មានអ្នកស្គាល់ មិនថាក្នុង និងក្រៅប្រទេស។  មិនតែប៉ុណ្ណោះ តារាចម្រៀងជើងចាស់រូបនេះ កាន់តែទទួលបានប្រជាប្រិយភាព និងមានការគាំទ្រខ្លាំងក្លាពីមហាជនដដែល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់  Sunaree ជាតារាស្រីដែលមានបទពិសោធន៍ក្នុងសង្គមសិល្បៈយូរឆ្នាំ ដែលមានទស្សនិកជនជាច្រើនតែងតែគាំទ្រនៅស្នាដៃសិល្បៈរបស់នាង តាំងពីចាប់ផ្កើមមកដល់បច្ចុប្បន្ននេះ។ បើក្រឡេកទៅមើលរូបសម្រស់វិញ តារាស្រីរូបនេះ នៅតែមានមុខមាត់ស្រស់សោភា ក្មេងជាងវ័យដដែល បើទោះបី មានអាយុ ៥២ឆ្នាំទៅហើយក៏ដោយ បើនិយាយពីស្ទាយ៍រៀបចំខ្លួនវិញ តារាស្រីជើងចាស់រូបនេះ ពិតជាស៊ីវិល័យ ស្លៀកក្នុងសម្លៀកបំពាក់មានម៉ូតទាន់សម័យ មិនឲ្យចាញ់សិល្បៈការិនីរួមអាជីពប៉ុន្មានឡើយ។ 

ជាកស្ដែង ប៉ុន្មានម៉ោងមុននេះ Sunaree បានបង្ហោះរូបភាពមួយសន្លឹក បញ្ជាក់ពីសម្រស់ខ្លួនយ៉ាងជឿជាក់ ក្នុងឈុតពណហម បញ្ចេញស្មាមួយចំហៀង មើលទៅពិតជាទាក់ទាញខ្លាំតែម្ដង។ ក្រៅពីនោះ យើងសង្កេតឃើញថា រូបភាពថ្មីនេះ តារាស្រីរូបនេះ ពិតជាស្រស់ស្អាផូរផង់ ហើយលេចធ្លោ ព្រនទាំងមានស្បែកតឹងណែនខុសពីរូបភាពរាល់ដង ដោយមើលយូរៗទៅសឹងតែមិនចង់ជឿថា តារាស្រីរូបនេះ មានវ័យក្បែរ ៦០ឆ្នាំទៀតផង។

ក្រោយ តារាស្រីជើងចាស់រូបនេះ បានបង្ហោះរូបភាពថ្មីបង្អួតពីរូបសម្ផស្សខ្លួនរួចមក មានមិត្តភក្ដិ និងអ្នកគាំទ្រជាច្រើន បានពោលពាក្យសរសើរពីរូបស្រស់ឆើតឆាយរបស់នាងសឹងតែមិនដាច់ពីមាត់៕

សូមទស្សនារូបភាពខាងក្រោម៖​

 Sunaree 
 Sunaree 
 Sunaree 
 Sunaree 
 Sunaree 
 Sunaree 
 Sunaree 
 Sunaree 
 Sunaree 
 Sunaree 
 Sunaree 
 Sunaree 
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T