រាជធានីភ្នំពេញ ៖ យុវជន២ក្រុម បន្ទាប់ពីទាស់ពាក្យសម្តីនៅក្នុងក្លិប បានជិះម៉ូតូដេញវាយគ្នា យ៉ាងប្រសាចពេញផ្លូវ ត្រូវកងរាជអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួនបាន៦នាក់ រួមនិងម៉ូតូ២គ្រឿង ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៣ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ មេសា នៅតាមផ្លូវលេខ១០១ ខាងកើតផ្សារបឹងត្របែក ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីកងរាជអាវុធហត្ថខណ្ឌចំការមន ឱ្យដឹងថា យុវជន២ក្រុមដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវសាធារណៈ មួយក្រុមមានគ្នា៦ទៅ៧នាក់ ក្នុងនោះមានប្រុស មានស្រី ទើបនឹងចេញពីក្លិបមួយកន្លែង មានទីតាំងនៅជិតកន្លែងកើតហេតុ ។ ប្រភពដដែលបន្តថា ពេលក្រុមនេះចូលក្លិបផឹកស៊ីរាំកម្សាន្ត ក៏ប៉ះពាក្យសម្តីឈ្លោះប្រកែកគ្នា លុះពេលចេញមកខាងក្រៅវិញបានជិះម៉ូតូដេញវាយគ្នាពេញផ្លូវ ដូចក្នុងខ្សែភាពយន្តហុងកុង ទើបកងរាជអាវុធហត្ថចេញស្ទាក់ឃាត់ខ្លួនបាន៦នាក់ រួមនិងម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១១០ ស៊េរី២០១២ ពណ៌ខ្មៅ និងម៉ាកគុបជ្រុង ពណ៌ទឹកប៊ិក ។

យុវជនទាំង៦នាក់ ត្រូវកងរាជអាវុធហត្ថយកទៅសួរនាំនៅទីបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខណ្ឌចំការមន ។ នេះជាភាពពាលាអាវ៉ាសែមួយ ដែលធ្វើឱ្យអាណាព្យាបាលអាម៉ាស់មុខដោយសារកូនទំនើង ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]