ជាកូនស្រីល្អមែន! លោកប៉ាចូលមន្ទីរពេទ្យ Ice Preechaya នៅមើលថែជាប់គ្រប់ជំហ៊ាន

//s5.kh1.co/1c/1cc1fea81444d36d4188e290e4e2b505f6d0a7b3.jpg
តារា & កម្សាន្ដ

 ៣០-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Ice Preechaya ពិតជាកូនស្រីល្អមែន! ប៉ាឈឺសម្រាកមន្ទីពេទ្យ នាងខំបែរបន់ព្រះជួយសូមឲ្យប៉ាឆាប់ជាសះស្បើយ ពិសេសគឺនៅមើលថែក្បែរប៉ាមិនឃ្លាតឆ្ងាយតែម្ដង។

ថៃ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ តារាសម្ដែងស្រីដែលមានស្នាដៃជោគជ័យច្រើន នៅក្នុងទូរទស្សន៍ប៉ុស្តិ៍លេខ៣ នាង Ice Preechaya កំពុងជួបទុក្ខ នៅមិនសុខក្នុងខ្លួននោះទេ ក្រោយពេលដែល ប៉ាជាទីស្រលាញ់របស់នាងមានជំងឺ ដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីពេទ្យ ដោយក្នុងនោះដែរ នាងបាននៅក្បែរ មើលថែទាំប៉ាបានយ៉ាងកក់ក្ដៅ ពីរនាក់ម៉ាក់របស់នាងមិនឲ្យឃ្លាតឆ្ងាយ ទំនេរដៃបន្តិចឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ យើងឃើញថា តារាស្រីរូបនេះ ហាក់កំពុងមានការព្រួយបារម្ភខ្លាំង ចំពោះស្ថានភាពជំងឺរបស់ប៉ានាង ទោះបីជានាង មិនបានបង្ហាញប្រាប់ ដល់គ្រប់គ្នាថាគាត់មានបញ្ហាសុខភាពអ្វីក៏ដោយ តែតាមការសង្កេតមើលឃើញ គឺប្រហែលជាមានសភាពធ្ងន់ធ្ងរណាស់ដែរ។

ក្នុងនោះ Ice preechaya បានសម្ដែងអារម្មណ៍របស់ខ្លួននៅលើគណនីអ៊ីនស្តាក្រាមរបស់នាង ជាមួយពាក្យពេចន៍ខ្លះៗមួយចំនួនថា៖

  តស៊ូឡើងណាប៉ាជាទីស្រឡាញ់របស់ខ្ញុំ។ ថ្ងៃនេះអ្វីៗគ្រប់យ៉ាងត្រូវតែល្អប្រសើរ។ ស្រលាញ់ប៉ាខ្លាំងបំផុត #Mysuperdad #loveyou  #Godfamily #praywaittrust

 Ice preechaya

យ៉ាងណាមិញ ក្រោយឃើញការបង្ហោះរូបភាពជាបន្តបន្ទាប់របស់តារាស្រីរូបនេះ ជាហូរហែរនៅលើបណ្ដាញសង្គមហើយ មានមិត្តៗអ្នកសិល្បៈ ក៏ដូចជាហ្វេនៗជាច្រើន បាននាំគ្នាចូលមកផ្ញើសេចក្ដីព្រួយបារម្ភ ក៏ដូចជាជូនពរឲ្យប៉ារបស់នាងឆាប់ជាពីជំងឺផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Ice preechaya
Ice preechaya
Ice preechaya
Ice preechaya
Ice preechaya កំពុងនៅជាមួយប៉ា
Ice preechaya កំពុងនៅជាមួយប៉ា
Ice preechaya កំពុងនៅជាមួយប៉ា
Ice preechaya កំពុងនៅជាមួយប៉ា
Ice preechaya  និងម៉ាក់នាង 
Ice preechaya  និងម៉ាក់នាង 
Ice preechaya  និងម៉ាក់នាង 
Ice preechaya និងម៉ាក់នាង 
សារដែល Ice preechaya បានបង្ហោះ
សារដែល Ice preechaya បានបង្ហោះ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T