ឥណ្ឌា​ទទួល​យន្តហោះចម្បាំងពីបារាំង ​ខណៈពេលមានជម្លោះព្រំដែនជាមួយចិន

//s5.kh1.co/2f/2fd082bf4aac40a79d9ab9c1b27c0eb531d6b9bc.jpg
សង្គម

 ៣០-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប្រទេសឥណ្ឌាបានទទួល​នូវយន្ដហោះចម្បាំង​របស់ខ្លួន កាលពីថ្ងៃពុធម្សិលមិញនេះ ដែល​ជាកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ រាប់ពាន់លានដុល្លារជាមួយប្រទេសបារាំង

ញូដេលីៈ ស្របពេល​ភាពតានតឹង​ជាមួយប្រទេសចិន ជុំវិញបញ្ហាជម្លោះព្រំដែន​នៃជួរភ្នំហិម៉ាឡៃ បាន​កើតមានកាន់តែឡើងខ្លាំង ប្រទេសឥណ្ឌាបានទទួល​នូវយន្ដហោះចម្បាំង​របស់ខ្លួន កាលពីថ្ងៃពុធម្សិលមិញនេះ ដែល​ជាកិច្ចព្រមព្រៀងមួយ ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារជាមួយប្រទេសបារាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យន្តហោះចម្បាំង រ៉ាហ្វាល់
យន្តហោះចម្បាំង រ៉ាហ្វាល់

យន្តហោះចម្បាំង ៥គ្រឿងដំបូង ​ឈ្មោះថា រ៉ាហ្វាល់ (Rafale) ដែលបើកដោយមន្ដ្រីកងទ័ពអាកាសឥណ្ឌា (IAF) បានចុះចតនៅឯមូលដ្ឋានទ័ពអាកាស អាំបាឡា (Ambala) ​រដ្ឋ​ហាយ៉ាណា (Haryana) ប្រទេសឥណ្ឌាកាលពីម្សិលមិញនេះ បន្ទាប់ពី​បានបញ្ចប់ការធ្វើដំណើរចម្ងាយ ៧.០០០គីឡូម៉ែត្ររួចមក។

យន្តហោះចម្បាំង រ៉ាហ្វាល់ បានហោះដល់ទឹកឥណ្ឌាកាលពីថ្ងៃពុធ
យន្តហោះចម្បាំង រ៉ាហ្វាល់ បានហោះដល់ទឹកឥណ្ឌាកាលពីថ្ងៃពុធ

រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Rajnath Singh បានរៀបរាប់នៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖

សមត្ថភាពប្រព័ន្ធរ៉ាដា និងប្រព័ន្ធ​ Electronic Warfare សម្រាប់​​បំពាក់លើមីស៊ីលប្រដេញ​ចម្ងាយឆ្ងាយ​របស់យន្តហោះនេះ គឺដំណើរការបានល្អបំផុត ក្នុងចំណោមទំនើបដទៃទៀត នៅលើពិភពលោក។ ហើយវត្តមាននៃការមកដល់​របស់យន្តហោះចម្បាំងនេះ នឹង​ជួយឱ្យកងទ័ពឥណ្ឌា​កាន់តែមានសមត្ថភាពខ្លាំង​មួយកម្រិតទៀត ដើម្បីទប់ទល់ទៅនឹងការគំរាមកំហែងណាមួយ ដែល​ប្រទេស​ឥណ្ឌាកំពុងប្រឈមមុខ។

Rajnath Singh
កងទ័ពអាកាសឥណ្ឌាបង្ហាញយន្តហោះចម្បាំងរ៉ាហ្វាល់ ​បន្ទាប់ពីវាបានចុះចតនៅឯមូលដ្ឋានទ័ពអាកាស អាំបាឡា
កងទ័ពអាកាសឥណ្ឌាបង្ហាញយន្តហោះចម្បាំងរ៉ាហ្វាល់ ​បន្ទាប់ពីវាបានចុះចតនៅឯមូលដ្ឋានទ័ពអាកាស អាំបាឡា

សូមបញ្ជាក់ផងដែរថា កាលពីខែកញ្ញា ឆ្នាំ២០១៦ ​នាយករដ្ឋមន្ដ្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានចុះកិច្ចព្រមព្រៀង​មួយជាមួយក្រុមហ៊ុន​បារាំង ដែលមានឈ្មោះថា Dassault Aviation  ដើម្បីបញ្ជាទិញយន្ដហោះចម្បាំងរ៉ាហ្វាល់ ចំនួន ៣៦គ្រឿង​ ក្នុងទំហំទឹកប្រាក់ ៩.៤ពាន់លានដុល្លារ ហើយការប្រគល់នឹងត្រូវបញ្ចប់ទាំងស្រុងនៅត្រឹមឆ្នាំ ២០២២៕

យន្តហោះចម្បាំងរ៉ាហ្វាល់ ​ ចាក់ប្រេងនៅលើអាកាស មុនហោះមកដល់ទឹកដីឥណ្ឌា
យន្តហោះចម្បាំងរ៉ាហ្វាល់ ​ ចាក់ប្រេងនៅលើអាកាស មុនហោះមកដល់ទឹកដីឥណ្ឌា
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T