រន្ធត់ចិត្ត ចេញមកវិញ ស្រាប់តែមានជនមិនស្គាល់មុខ ធ្វើបែបនេះដាក់ឡានទំនើប Ploy

//s5.kh1.co/9d/9d59a98ac169f3b39a006650b8c1de615366d6c5.jpg
តារា & កម្សាន្ដ

 ៣០-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ ហ្វេនៗជាច្រើន សម្ដែងក្ដីសោកស្ដាយ ស្របពេល តារាស្រី Ploy Cheramarn បានជួបរឿង ដែលនឹងស្មានមិនដល់ ដោយឡានស៊េរីទំនើបរបស់នាង ត្រូវគេលួចគូសវាសពីលើឡើងមើលមិនយល់

ថៃ៖ ជាការពិតណាស់ តារាស្រីដ៏មានប្រជាប្រិយ Ploy Chermarn តែងតែធ្វើឲ្យហ្វេនៗជាច្រើន មានភាពពេញចិត្តទៅលើរូបនាង ជាមួយនឹងស្ទាយ៍តែងខ្លួន យ៉ាងទាន់សម័យ រូបសម្រស់ ព្រមទាំងទេពកោសល្យក្នុង ការងារសិល្បៈផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ទន្ទឹមនឹងការទទួលបានការគាំទ្រ និងការស្រលាញ់ពីហ្វេនៗ ក៏មានមនុស្សមួយចំនួន មិនមានភាពពេញចិត្តលើរូបនាង ដោយកាលពីថ្មីៗនេះ ស្រាប់តែមានរូបភាពប៉ុន្មានសន្លឹក បង្ហាញពីចេតនាមិនល្អរបស់មនុស្សមួយចំនួន ដែលមានចំពោះ Ploy ព្រោះនៅក្នុងនោះ ឡានស៊េរីទំនើបរបស់នាង ត្រូវបានគេលួចយកថ្នាំបាញ់ មកបាញ់គូសវាស ឡើងពេញនៅលើឡាន ដែលជាពាក្យមិនសមរម្យ ថែមទៀតផង។

យ៉ាងណាមិញ ចំពោះករណីនេះ ហ្វេនៗជាច្រើន ក៏បានបង្ហាញភាពសោកស្ដាយ ដែលឡានរបស់នាង ត្រូវបានគេធ្វើបែបនេះ ហើយខណៈពេលនេះ នាងក៏មិនទាន់មានការឆ្លើយតបអ្វី អំពីបញ្ហានេះ ហើយក៏មិនដឹងថា តើវាជាការថតរឿង ឬយ៉ាងណាដែរ រង់ចាំមើលទាំងអស់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖

 Ploy 
 Ploy 
 Ploy 
 Ploy 
ឡានរបស់ Ploy ដែលត្រូវបានគេគូស
ឡានរបស់ Ploy ដែលត្រូវបានគេគូស
ឡានរបស់ Ploy ដែលត្រូវបានគេគូស
ឡានរបស់ Ploy ដែលត្រូវបានគេគូស
ឡានរបស់ Ploy ដែលត្រូវបានគេគូស
ឡានរបស់ Ploy ដែលត្រូវបានគេគូស
ឡានរបស់ Ploy ដែលត្រូវបានគេគូស
ឡានរបស់ Ploy ដែលត្រូវបានគេគូស
ឡានរបស់ Ploy ដែលត្រូវបានគេគូស
ឡានរបស់ Ploy ដែលត្រូវបានគេគូស
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T