ថៃ៖ កាលពីថ្ងៃទី២១ ខែកក្កដាកន្លងទៅថ្មីៗនេះ ស្ត្រីចំណាស់ជនជាតិថៃម្នាក់ មិនបញ្ចេញឈ្មោះ អាយុ៨០ឆ្នាំ រស់នៅក្នុងខេត្ត Phattalung ត្រូវបានបុរសម្នាក់ដែលជាអតីតអ្នកជិតខាង រំលោភសេពសន្ថវៈ។

យោងតាមសម្ដីរបស់ស្ត្រីរងគ្រោះបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្នុងថ្ងៃកើតហេតុ ខណៈពេលគាត់កំពុងលក់នំអន្សមចេក ក៏ស្រាប់តែមានបុរសម្នាក់អាយុប្រហែល៥០ឆ្នាំ បាននិយាយពាក្យផ្អែមល្ហែមថា រូបគេបានចាប់អារម្មណ៍គាត់តាំងពីក្មេងមកម៉្លេះ។ បន្ទាប់មកបុរសរូបនោះ បានប្រាប់ថា គេចង់ទិញអន្សម ប៉ុន្ដែត្រូវតម្រូវឲ្យគាត់ទៅជាមួយ ដើម្បីយកអន្សមទាំងនោះ ទៅដល់ផ្ទះសាច់ញាតិរបស់គេ។ ហើយដោយមិនគិតអ្វីច្រើន គាត់ក៏បានយល់ព្រម ដែលអន្សមទាំងនោះលក់បានតម្លៃ២,០០០បាត (ប្រមាណ៦៣ដុល្លារអាមេរិក)។

ស្ត្រីរងគ្រោះបានបន្ដទៀតថា នៅពេលកំពុងធ្វើដំណើរតាមផ្លូវដ៏ស្ងាត់ជ្រងំមួយ ក៏ស្រាប់តែឈប់ត្រង់ចំណុចផ្ទះមួយខ្នង ដែលសាងសង់បានពាក់កណ្ដាល។ ភ្លាមៗនោះ គាត់ក៏បានដឹងពីចេតនាពិតរបស់បុរសនោះ ហើយគាត់ក៏ព្យាយាមរត់គេច តែមិនបានសម្រេចឡើយ។ ហើយបន្ទាប់ពីរំលោភបានសម្រេចរួចមក បុរសនោះថែមទាំងលួចយកកាបូបរបស់គាត់ទៀតផង។

យ៉ាងណាមិញ ក្រោយពីកើតហេតុរួច ស្ត្រីរងគ្រោះ ត្រូវបានសម្រាកព្យួរសារ៉ូមនៅផ្ទះ ហើយខាងសាច់ញាតិរបស់គាត់ក៏ បានដាក់ពាក្យបណ្ដឹងដើម្បីឲ្យប៉ូលិសតាមចាប់ខ្លួនបុរសនោះផងដែរ។

ហើយកាលពីថ្ងៃទី២៨ ខែកក្កដា ប៉ូលិសបានរាយការណ៍ថា ពួកគេប្រមូលបានខ្សែអាត់ពីកាមេរ៉ាសុវត្ថិភាព និងកំពុងសួរចម្លើយពីសាក្សី ដើម្បីទទួលបានតម្រុយបន្ថែម ដែលសង្ឃឹមថានឹងឈានដល់ការចាប់ខ្លួនបុរសនោះក្នុងពេលឆាប់ៗ ខាងមុខនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

ស្ត្រីជនរងគ្រោះ
ស្ត្រីជនរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ