មុនមានរឿងគ្រោះថ្នាក់យប់មិញ លឹម ជាឡាយ ទម្លាយចរិតពិតខ្លួនបែបនេះ

//s5.kh1.co/39/39d65743901830a79953b0ca14616e6e25dd19b0.jpg
តារា & កម្សាន្ដ

 ៣០-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលពីយប់មិញនេះ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយលោក លឹម ជាឡាយ បើករថយន្តជ្រុសចង្កូតទៅបុកនឹងបង្គោលភ្លើងយ៉ាងដូច្នេះ។

ភ្នំពេញ៖ កាលពីយប់មិញនេះ នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២០ ស្រាប់តែមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយតារាសម្ដែងប្រុសរូបសង្ហា លោក លឹម ជាឡាយ បានជួបឧប្បត្តិវហេតុបានបើកបររថយន្ត ជ្រុលចង្កូតទៅបុកនឹងបង្គោលភ្លើង ដែលបណ្ដាលឲ្យមានការខូចខាតឡានផ្ទៃខាងមុខជាតំណំ តែតារាសំណាងល្អ លោកមិនបានរងរបួសអ្វីនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មុនពេលជួបរឿងអាក្រក់កាលពីយប់មិញនេះ លោក លឹម ជាឡាយ ក៏ធ្លាប់បានបង្ហោះសារទម្លាយពីអត្តចរិតខ្លួនយ៉ាងម៉ឺងម៉ាត់ទៀតផង ដោយតារាប្រុសរូបនេះ បានសរសេរសារខ្លីនិយាយដូច្នេះថា៖

តាំងពីកើតមកគឺខ្ញុំជាមនុស្សបែបនេះ ចរិតត្រង់ទៅត្រង់មក ច្បាស់ៗ សម្ដីអាក្រក់ខ្លះហើយក៏រាងឈ្លើយបន្តិចដែរ។ ចូលចិត្តលេងសើចច្រើន ដើម្បីឲ្យជីវិតមានន័យ តែខ្ញុំស្មោះត្រង់នឹងមនុស្សដែលស្មោះត្រង់នឹងខ្ញុំដូចគ្នា។ ខ្ញុំមិនដែលគិតទៅច្រណែនជីវិតរបស់អ្នកណាទេ រាប់អានជាមួយគ្នាក៏ឲ្យអស់ពីចិត្ត ឃើញអ្វីនិយាយប្រាប់ហ្នឹង មិនចូលចិត្តលាក់។ ខ្ញុំទម្លាប់ប្រដៅខ្លួនឯងថា បើអ្នកណាមកល្អដាក់ខ្ញុំ ខ្ញុំក៏តបស្នងដោយបេះដូង។

សម្ដី លឹម ជាឡាយ

គួរបញ្ជាក់ផងដែរថា លោក លឹម ជាឡាយ ជាតារាសម្ដែងមួយរូប មានទាំង ទេពកោសល្យ និងសមត្ថភាពផ្នែកសម្ដែងបានយ៉ាងល្អ ហើយតែងតែគ្រងជាតួឯកជានិច្ច ដោយសារ លោកមានមុខមាត់ស្រស់ស្អាត សង្ហា ជាពិសេស តារាប្រុសរូបនេះតែងតែទទួលបានបានពាក្យសរសើរពីទស្សនិកជន និងហ្វេនៗតាមរយៈស្នាដៃក្នុងខ្សែភាពយន្ត ដែលលោកធ្លាប់សម្ដែងជាបន្តបន្ទាប់កន្លងមក៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក លឹម ជាឡាយ
  លោក លឹម ជាឡាយ
  លោក លឹម ជាឡាយ
  លោក លឹម ជាឡាយ
  លោក លឹម ជាឡាយ
  លោក លឹម ជាឡាយ
  លោក លឹម ជាឡាយ
  លោក លឹម ជាឡាយ
សារ លោក លឹម ជាឡាយ
សារ លោក លឹម ជាឡាយ
លឹម ជាឡាយ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T