រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជាប់ពន្ធនាគារព្រៃ.ស ចំនួន៥ឆ្នាំ ស្រាប់តែចេញពីគុក មិនទាន់បាត់ធំក្លិនគុកផង បានមកវាយប្លន់គេយកម៉ូតូ ម៉ាកស្គូពីស៊េរីឆ្នាំ២០១៣ បានសម្រេច កាលពីល្ងាចថ្ងៃទី២១ មេសា ២០១៣ នៅទល់មុខវិទ្យាល័យទួលប្រាសាទ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ប៉ុន្តែដោយសារតែការស្រាវជ្រាវ យ៉ាងជំនាញរបស់ប៉ូលិសខណ្ឌសែនសុខ បានតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យ បានកាលពីថ្ងៃទី២៥ មេសា ២០១៣ ពោលគឺចំនួន៤ថ្ងៃ ក្រោយពីជនល្មើសធ្វើសកម្មភាព ។

លោកម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះសុខ មីនា ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិឃ្មួញ សង្កាត់ឃ្មួញ ។ លោកម៉ក់ ហុង បន្តថា កាលពីល្ងាចម៉ោង៤និង៥០នាទីថ្ងៃទី២១ មេសា នៅពេលជនរងគ្រោះជិះម៉ូតូស្គូពីមួយគ្រឿងគ្មានស្លាកលេខ ស៊េរីឆ្នាំ២០១៣ មកដល់ចំណុចមុខវិទ្យាល័យទួលប្រាសាទជាប់ផ្លូវលេខ១០១៩ សង្កាត់ឃ្មួញ ត្រូវជនសង្ស័យខាងលើដើរមកក្បែរ រួចធ្វើសកម្មភាពធាក់ផ្តួលម៉ូតូជនរងគ្រោះ បណ្តាលឱ្យដួលរលាត់ដៃ និងប្លន់យកម៉ូតូ ហើយជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]