មើលមិនចង់ដឹងវ័យ៦០ឆ្នាំបើ Penpak Sirikul លេងខ្លួនខ្ញង់ម្លឹងៗ

//s5.kh1.co/18/182ad933365099f762c8e9e8d1ede922eabb8083.jpg
តារា & កម្សាន្ដ

 ៣០-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បើទោះបីវ័យកាន់តែជ្រែទៅមុខ តែ Penpak SiriKul នៅតែមានសាច់ចាំ ក្មេងជាងវ័យ ធ្វើឲ្យហ្វេនៗលានមាត់សរសើរពីរូបសម្ផស្សនាងគ្រប់ពេល។

ថៃ៖ តារាសម្ដែងជើងចាស់ អ្នកស្រី Penpak Sirikul បច្ចុប្បន្ន នៅតែបន្ត និងឈរជើងជាកំពូលតារាសម្ដែងប្រចាំប្រទេសថៃ ដែលមានមហាជន និងហ្វេនៗជាច្រើន នៅតែចាំគាំទ្ររាល់ស្នាដៃសម្ដែងរបស់នាងជានិច្ច។ បើទោះបី តារាសម្ដែងស្រីរូបនេះ មានវ័យកាន់តែជ្រេ ក៏នៅតែទទួលបានប្រជាប្រិយភាពច្រើនពីទស្សនិកជនគ្រប់ទិសទី មិនថាក្នុងស្រុក ឬក្រៅស្រុកនោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត បើងាកទៅមើលពីជីវិតឯកជន ក្រៅរង្វង់សិល្បៈវិញឃើញថា តារាសម្ដែងស្រីរូបនេះ ពិតជាមានជីវភាពហ៊ឺហារ ឡូយឆាយ ព្រមទាំងប្រើជីវិតយ៉ាងស៊ីវិល័យ ដើរលេងនៅក្រៅប្រទេសជាញឹកញាប់់ផងដែរ។ ដោយឡែក ឆ្នាំនេះផ្ទាល់ តារាស្រីរូបនេះឈានដល់ ៥៩ឆ្នាំហើយ តែបើមើលទៅលើរូបសម្ផស្សវិញ នាងនៅតែមានសម្រស់ស្រស់សោភា ឆើតឆាយ មានស្បែកចាំតឹងណែន មិនចាញ់ក្មេងៗជំនាន់ក្រោយន៉ុន្មានឡើយ។ 

ជាក់ស្ដែង ថ្មីៗនេះ Penpak Sirikul បានធ្វើឲ្យហ្វេនៗជាច្រើនភ្លឹកនឹងសម្រស់ថ្មីរបស់នាង ជាមួយស្ទាយ៍តុបតែងខ្លួនយ៉ាងស៊ីវិល័យក្នុងឈុតពណ៌ខ្មៅជាមួយគ្រឿងអលង្ការឈុតពេជ្រ ហើយអមនឹងពណ៌សក់ថ្មី ពណ៌ទឹកប្រាក់បែកស្វាយផងនោះ ធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរស្ទើរតែគ្រប់គ្នា។ គួរបញ្ជាក់ផងដែរថា បើទោះបី តារាស្រីរូបនេះ មានវ័យក្បែរ ៦០ឆ្នាំ តែនាងពិតជាមានសម្រស់លេចធ្លោ នៅតែស្រស់ស្អាតផូរផង់គួរឲ្យទាក់ទាញ ចំណែកការលេងស្ទីលរៀបចំខ្លួនក៏មិនណយដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

 Penpak Sirikul
 Penpak Sirikul
 Penpak Sirikul
 Penpak Sirikul
 Penpak Sirikul
 Penpak Sirikul
 Penpak Sirikul
 Penpak Sirikul
 Penpak Sirikul
 Penpak Sirikul
 Penpak Sirikul
 Penpak Sirikul
 Penpak Sirikul
 Penpak Sirikul
 Penpak Sirikul
 Penpak Sirikul
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T