ប៉ុន្មាននាទីមុន វណ្ណដា ចេញMV មួយទៀត ពិតជាកប់ខ្លាំង មិនឲ្យហ្វេនខកចិត្ត (មានវីដេអូ)

//s5.kh1.co/4f/4fadbfcacd2f7591682bb129ee15b909d5566442.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២០ ៧ល្ងាច · ៤ ឆ្នាំមុន

វីដេអូចម្រៀង DEMON ប្រាកដមិនឲ្យហ្វេនខកចិត្តនោះទេ ដែលលើកនេះ ចេញមកក៏មានលក្ខណៈថ្មី ប្លែកភ្នែក ជាងសព្វដងផងដែរ ដូច្នេះចាំកាល់ទៀត មិនចុចមើល?

ភ្នំពេញ៖  ពីមួយថ្ងៃទៅមួយថ្ងៃ វណ្ណដា មិនដែលឲ្យហ្វេន មានការខកចិត្ត មកលើរូបលោកនោះទេ ដោយលោក តែងតែមានអ្វីថ្មីប្លែក សម្រាប់ហ្វេនរបស់លោកជានិច្ច ជាមួយនឹងបទចម្រៀង ឬក៏វីដេអូចម្រៀងជាដើម។ ជាពិសេស អាល់ប៊ុម របស់លោក ដែលបានចេញ កាលពីថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០២០ កន្លងទៅ ក៏ទទួលបានសន្ទុះនៃការគាំទ្រខ្លាំងសន្ធឹកសន្ធាប់ផងដែរ ដែលធ្វើឲ្យលោក មានការសប្បាយចិត្តយ៉ាងខ្លាំង ព្រោះវាជាកម្លាំងញើសឈាមរបស់លោក ខំធ្វើ មិនក្រោម៤ឆ្នាំនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នៅក្នុងអាល់ប៊ុមបទចម្រៀងរបស់ តារាប្រុសរូបនេះ ក៏មានបទមួយចំនួន បានចេញជា វីដេអូចម្រៀងមួយចំនួន ហើយចំពោះ MV នីមួយៗ សុទ្ធតែ មានអត្ថន័យ និងបច្ចេកទេសថតផ្សេងៗគ្នាទាំងអស់ មិនឲ្យហ្វេន មានការសុំាភ្នែក។ 

ចំពោះរាត្រីថ្ងៃទី២៩ ខែកក្កដានេះដែរ វណ្ណដា ក៏ទម្លាក់ នូវវីដេអូចម្រៀងមួយបទទៀត ក្រោមចំណងជើងថា DEMON ហើយបទនេះផងដែរ ពិតជា ប្លែកខុសពីបទមុនឆ្ងាយៗណាស់ ដែលមិនមែនមនោសញ្ចេតនា ស្នេហាឈឺចាប់ ស្នេហាអូនបង អ្វីនោះទេ៕

តែកុំឲ្យហ្វេនរង់ចាំ យូរតោះទៅទស្សនាទាំងអស់គ្នា៖

https://s5.kh1.co/__image/w=650,h=434,q=100/23/23d0c9685b8330ac6627bc153da99da52f2fcf29.jpg
https://s5.kh1.co/__image/w=650,h=773,q=100/57/579e0d9c71fdb5b899a1e3e1f48dad5b50a13eb9.jpg
https://s5.kh1.co/__image/w=650,h=737,q=100/03/035730fd1c599f507221704764672bcb1976a33a.jpg
https://s5.kh1.co/__image/w=650,h=1081,q=100/c7/c793adfd53db0c230af1ccc072d2595c7dc9990e.jpg
https://s5.kh1.co/__image/w=650,h=1156,q=100/22/2219e71134deaa2f236014483ae5636bfb5b8077.jpg
វណ្ណដា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T