វីរបុរសបាល់ទាត់ប្រេសុីលលោក Pele និយាយថាកីឡាករបាល់ទាត់ជំនាន់ក្រោយគួរតែយកគំរូតាមកីឡាករឆ្នើមម្នាក់នេះ

//s5.kh1.co/9d/9d026e785abb74fd3863ace3f519af063dc6154e.jpg
កីទ្បា

 ៣០-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

លោក Pele ​វីរបុរស​បាល់ទាត់​ប្រេស៊ីល ​បាន​និយាយ​ថា Ronaldo ​ជា​អត្តពលិក​សម័យ​ទំនើប​ដែល​យុវជន​ជំនាន់​ក្រោយ​គួរ​តែ​យក​គំរូ​តាម​។

លោក Pele ​វីរបុរស​បាល់ទាត់​ប្រេស៊ីល ​បាន​និយាយ​ថា កីឡាករ Cristiano Ronaldo ​ជា​អត្តពលិក​សម័យ​ទំនើប​ដែល​យុវជន​ជំនាន់​ក្រោយ​គួរ​តែ​យក​គំរូ​តាម​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករដែលមានវ័យ​៣៥​ឆ្នាំ​រូបនេះកំពុង​បម្រើអាជីពនៅក្រុម Juventus ​និង​បាន​ជួយ​ក្លិបអុីតាលីមួយនេះលើកពាន Serie A ​២​ឆ្នាំ​ជាប់​គ្នា​ផង​ដែរ តាំង​ពី​គាត់បានផ្លាស់មក ស្រប​ពេល​ក្រុម​សេះ​បង្កង់​មានកំណត់ត្រាឈ្នះលីគកំពូល៩ឆ្នាំជាប់​គ្នាផងដែរ​។

កីឡាករ Cristiano Ronaldo និង លោក Pele
កីឡាករ Cristiano Ronaldo និង លោក Pele

​ត្បិត​តែ​វ័យ​ច្រើន​មែន ប៉ុន្ដែ​អតីត​កីឡាករ Real Madrid ​រូប​នេះ​នៅ​តែ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់​នានា ​ជា​ពិសេស Top Scorer ​តែ​ម្ដង។ ​​មើល​ឃើញ​ការ​ខិតខំ​របស់ Ronaldo ​នេះ​ហើយ ​ទើប​បាន​ជា​លោក Pele ​វីរបុរស​បាល់ទាត់​ពិភព​លោក​អះអាង​ថា ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់រូបនេះ​ជា​កីឡាករ​សម័យ​ទំនើប​ម្នាក់ ដែល​គ្រប់​គ្នា​គួរ​តែ​យក​គំរូ​តាម។ ​រូបគេ​បាន​បង្ហាញ​ឱ្យ​គ្រប់​គ្នា​ឃើញ​ថាជោគជ័យតែងតែ​បាន​មក​ដោយសារ​តែ​ការ​ខិតខំ​ប្រឹងប្រែង​ជា​និច្ច។ ចូរ​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់ ​ដើម្បី​បំពេញ​គោលដៅ​របស់​ខ្លួន​ឯង។

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ប្រភពThe Sun

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T