ច្រើនឆ្នាំហើយ វ៉ាន់ នីឡា នៅតែមិនអស់ចិត្ត ចំពោះរឿងក្ដី មិនទាន់ទទួលបានយុត្តិធម៌

//s5.kh1.co/09/098be41bc3c2170b092f91623cd5be6f45e3847c.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

រឿងរ៉ាវនៅមិនទាន់ចប់ ចិត្តក៏មិនទាន់ស្ងប់! វ៉ាន់ នីឡា នៅតែទន្ទឹងរង់ចាំ ការដោះស្រាយរឿងក្ដីរបស់ខ្លួន​ខណៈរឿងនោះត្រូវបានពន្យាពេលជាច្រើនឆ្នាំ។

ភ្នំពេញ៖  ប្រិយមិត្តប្រហែលជានៅចាំបាន អំពីព័ត៌មាន របស់តារាចម្រៀងស្រី វ៉ាន់ នីឡា  កាលពីប៉ុន្មានឆ្នាំមុន ដោយមានការបែកធ្លាយ រូបអាក្រាត​ អាសអាភាស ដែលជាទង្វើររបស់អតីតគូស្នេហ៍របស់នាង បង្ហោះនៅលើបណ្ដាញសង្គម។​ ក្រោយមក បន្ទាប់ពីនោះ តារាស្រីរូបនេះក៏បានដាក់ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ ​ចោទ​អតីត​សង្សារ​ពីបទ​ប្រើប្រាស់​អំពើហិង្សា ដោយ​ចេតនា និង​បង្ហោះ​រូបអាក្រាត​ជា​សាធារណៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រឿងក្ដីមួយនេះក៏បានស្ងាត់មួយរយៈពេលទៅហើយ ដោយគ្រប់គ្នាក៏គិតថានិងមានដំណោះស្រាយអ្វីមួយចប់សព្វគ្រប់អស់ដែរ ប៉ុន្តែកាលពីមុននេះបន្តិច វ៉ាន់ នីឡា ស្រាប់តែបង្ហោះសារមួយនៅគណនីបណ្ដាញសង្គមរបស់នាងថា៖ 

រយះពេលប៉ុន្មានឆ្នាំនេះ ឃើញខ្ញំុសើចសប្បាយក្អាកក្អាយ គិតថាខ្ញំុអាចរំសាយចិត្តមែន? គិតថាយូរៗទៅពេលដែលកាន់តែមិនទទួលបានយុត្តិធម៌ខ្ញំុនិងខ្ចិល លែងខ្វាយខ្វល់ ? ហេតុអី ក៏បញ្ហាដែលកើតឡើងលើបណ្តាញសង្គម អ្នកទាំងនោះតែងតែមានច្បាប់ការពារ ដោះស្រោយអោយ ផ្តល់ភាពយុត្តិធម៌ ? ហើយចុះរឿងរបស់ខ្ញំុមិចបានមិនចេះចប់ ? ម្នាក់និងគេមានអំណាចខ្លាំងសំបើមណាស់មែនទេ បានជាជននេះនៅរួចខ្លួន ធ្វើដូចគ្មានរឿងអ្វីកើតឡើង . ពត៌មានលំអិត អោយកាន់តែច្បាស អោយកានលតែភ្លឺ ខ្ញំុបកស្រាយនៅពេលឆាប់ ៗ នេះ . ខ្ញំុជឿហើយ បុរសពាក់សក្តិលើស្មា ដែលមានឪពុកជាមន្រ្តីជាន់ខ្ពស់ អាចធ្វើអ្វីបានស្រេចចិត្តដោយគ្មានអ្នកចាប់ទោស

 សម្ដី វ៉ាន់ នីឡា

ជាមួយគ្នានេះ តាមរយៈការឃើញបែបនេះហើយ មានអ្នកគាំទ្រជាច្រើន បានចូលរួមផ្ដល់កម្លាំងចិត្តដល់តារាស្រីសម្លេងផ្អែមនេះ ជាហូរហែរផងដែរ បើទោះបីជានាងបែរឃ្លាតឆ្ងាយ ពីរង្វង់សិល្បៈអស់មួយរយៈពេលក៏ដោយ តែការស្រលាញ់គាំទ្រនៅតែដដែល ពិសេសគេក៏ទន្ទឹងរង់ចាំការដោះស្រាយនូវ រឿងក្ដីមួយនេះ បានល្អប្រសើរ ហើយនឹងវិលត្រឡប់មកបម្រើអារម្មណ៍អ្នកគាំទ្រក្នុងសិល្បៈវិញឆាប់ៗផងដែរ។

គួររំលឹកថា កាលពី​ដើម​ឆ្នាំ ២០១៦ រូបថត​អាក្រាតកាយរបស់  វ៉ាន់ នីឡា ត្រូវបាន​បែកធ្លាយ​ពេញ​បណ្តាញ​សង្គម ដែលជាស្នាដៃអតីតគូស្នេហ៍របស់នាង បានធ្វើក្នុងន័យចង់បង្ខូចឈ្មោះរបស់នាង ហើយទីបំផុតតារាស្រីរូបនេះ ក៏បានសម្រេចចិត្តដើរចេញពីសិល្បៈទាំងកំពុងមានប្រជាប្រិយភាពខ្លាំង៕

ទស្សនារូបភាពខាងក្រោម៖

វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
សាររៀបរាប់ របស់ វ៉ាន់ នីឡា
សាររៀបរាប់ របស់ វ៉ាន់ នីឡា
វ៉ាន់ នីឡា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T