តើនេះអាចជាអភូតហេតុដែរ ឬទេ ក្នុងការមានការរញ្ជួយដី បន្ទាប់ពីមានគីង្គក់ជាច្រើន បានលោតពេញ ទីក្រុង Chengdu នៃខេត្ដ Sichuan ប្រទេសចិន ?

កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៣ មានប្រជាជនជាច្រើននាក់ បាននាំគ្នាថតរូបភាពជា ច្រើនដែលទាក់ទង នឹងកងទព័គីង្គក់នាំគ្នា លោតពាសពេញផ្លូវ។ នៅក្នុងនោះប្រជាជនបានធ្វើការទស្សទាយ៍ថា នេះជា សញ្ញាប្រាប់ឲ្យដឹងថា ការរញ្ចួយដីនឹងអាចកើតមានឡើង ដោយសារតែគីង្គក់បានរត់ចេញមកខាងក្រៅ។ យ៉ាងណាមិញអ្នកគ្រប់គ្រង នៅក្នុងតំបន់នេះ បែរជានិយាយថា គីង្គក់ចេញមកបែបនេះ មិនមែនមានន័យថា មានការរញ្ជួយដីនោះទេ។ ជាធម្មតាជុំវិញខែ មីនា និងមេសា គឺជាខែគីង្គក់មានពង និងញាស់ ដែលប្រហែលជាមិនមានខ្យល់អាកាសគ្រប់គ្រាន់ ឬអាហារទើបវាចេញមកបែបនេះ។

តើប្រិយមិត្ដយល់យ៉ាងណា?



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]