ទូតម៉ាឡេស៊ី អរគុណកម្ពុជាដែលជួយ​សម្រួល​ការ​ធ្វើមាតុភូមិ​និវត្តន៍​​របស់​​ជនជាតិខ្លួន​​ក្នុង​​ដំណាក់​កាល​កូវីដ​-១៩

//s5.kh1.co/d5/d5bef5f7ca67fdd9fd3903babc1426550e019420.jpg
សង្គម

 ២៩-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ឯកអគ្គរាជទូតម៉ាឡេស៊ី លោក Eldeen Husaini បានថ្លែងអំណរគុណនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក​អន្តោប្រវេសន៍ និងមន្រ្តីពាក់ព័ន្ធប្រចាំនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញសម្រាប់​កិច្ចសហប្រតិបត្តិការល្អ​នាពេល​កន្លងមកលើការងារសម្រប​សម្រួល​ការធ្វើមាតុភូមិនិវត្តន៍​ជនជាតិម៉ាឡេស៊ី ដែលបានជួបស្ថាន​ភាពលំបាក​នៅក្នុង​ប្រទេស​​កម្ពុជាក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩

ឯកអគ្គរាជទូតម៉ាឡេស៊ី លោក Eldeen Husaini បានថ្លែងអំណរគុណនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក​អន្តោប្រវេសន៍ និងមន្រ្តីពាក់ព័ន្ធប្រចាំនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញសម្រាប់​កិច្ចសហប្រតិបត្តិការល្អ​នាពេល​កន្លងមកលើការងារសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍​ជនជាតិម៉ាឡេស៊ី ដែលបានជួបស្ថាន​ភាពលំបាក​នៅក្នុង​ប្រទេស​​កម្ពុជាក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩។ ការលើកឡើងនេះធ្វើឡើងក្នុងជំនួបរវាងឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជារូបនេះ ជាមួយនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍។ នេះបើតាមការផ្សាយជាផ្លូវការពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជានៅថ្ងៃ ២៨ កក្កដាកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងជំនួបនេះដែរ លោក Eldeen Husaini ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានស្នើអគ្គនាយកដ្ឋានអន្តោប្រវេសន៍​កម្ពុជា ឲ្យជូនដំណឹងមកស្ថានទូតម៉ាឡេស៊ី អំពីករណីជនជាតិម៉ាឡេស៊ីដែលបានប្រព្រឹត្តខុសច្បាប់​អន្តោប្រវេសន៍​កម្ពុជា​  ដើម្បីស្ថានទូតធ្វើចំណាត់ការដោយផ្អែកតាមនីតិវិធីច្បាប់។

ក្រៅពីនោះ ឯកអគ្គរាជទូតម៉ាឡេស៊ីខាងលើបានបង្ហើបថា ខ្លួននឹងផ្តល់នូវវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីកិច្ច​សហប្រតិបត្តិការ​​បច្ចេក​ទេសម៉ាឡេស៊ី (Malaysia Technical Cooperation Programme -MPCP) ដែលលោកអះអាងថា ជាការឧបត្ថម្ភគាំទ្រដោយរាជរដ្ឋាភិបាលម៉ាឡេស៊ីដល់មន្រ្តីអន្តោប្រវេសន៍កម្ពុជាផងដែរ។

សូមបញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបង្ហាញរបាយការណ៍លទ្ធផលការងារបូកសរុបប្រចាំឆមាសទី១ ដោយបញ្ជាក់ថា ក្នុងចំណោមជនបរទេសទាំង ៤៥ សញ្ជាតិ ដែលកំពុងជាប់ឃុំឃាំងទាំងអស់មានចំនួន ១៨៧៤នាក់ ហើយក្នុងនោះមានស្ត្រី ២៤៩នាក់៕

លោក Eldeen Husaini ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក​អន្តោប្រវេសន៍
លោក Eldeen Husaini ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក​អន្តោប្រវេសន៍
រូបភាពពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍
រូបភាពពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T