ក្រុបឈាមខ្លួនឯង អាចមើលដឹងអ្នក មានចំណុច​ល្អ​ និង​ចំណុច​អាក្រក់ អីគេខ្លះ

//s5.kh1.co/49/497ba39934b2581ec835049d3b4ce0013dc58120.jpg
ប្រលោមលោក & អប់រំ

 ១០-ឧសភា-២០២៣ ១ល្ងាច · មួយឆ្នាំមុន

ក្រុមឈាមរបស់មនុស្ស​ម្នាក់ៗ​អាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នកបាន​ ហើយ​ជនជាតិ​ជប៉ុន​និងកូរ៉េ​ សង្កេតមើល​មនុស្ស​តាម​រយៈប្រភេទឈាមនេះ​មួយ​ផ្នែក​ធំ​ផងដែរ។

យល់​ដឹង​៖ នៅ​ក្នុង​បណ្តា ប្រទេស​ជា​ច្រើន ​រួម​ទាំង​កម្ពុជា ​ប្រជាជន​ភាគច្រើន​ តែង​តែ​វាយ​តម្លៃ លើ​​បុគ្គល​​ម្នាក់​ ​តាម​រយៈអត្តចរិក​ សមត្ថភាព  កា​រនិយាយ​ស្តី ​រួម​ទាំង​ សកម្មភាព​ ដែល​សម្តែង​ចេញ​មក​ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយ​ឡែក​នៅ​តាម ​បណ្តា​ប្រទេ​សមួយ​ចំនួន ​ដូច​ជា​ប្រទេស​ជប៉ុន និង​ប្រទេស​កូរ៉េ មាន​ការ​ខុស​ប្លែក​ពី ​ប្រទេស​ដទៃ​បន្តិច។​ ជាក់​ស្តែង​ ​ប្រសិន​បើ​ពួកគេ ចង់​ស្វែង​យល់​ឲ្យ​កាន់​តែ​ច្បាស់ ​ពី​បុគ្គលណា​ម្នាក់ ឬ​ចង់​ជ្រើស​រើ​សគូរ​ស្រករ ​ពួកគេ​តែង​តែ ​ផ្តល់​តម្លៃ​ខ្លាំង​ ទៅ​លើ​ប្រភេទ​ឈាម ​ដែល​បុគ្គល​ម្នាក់​នោះ​មាន​។

ជាការ​ពិត ​ប្រភេទ​ឈាមពិ​ត​ជា ​អាច​បង្ហាញ​ពី​ បុគ្គលិកលក្ខណៈ របស់​មនុស្ស​ម្នាក់​បានមែន ​តែ​មិន​ទាំង​ស្រុង​នោះ​ទេ តែ​មួយ​ផ្នែក​​តែប៉ុណ្ណោះ​​។ ដូច្នេះ​ប្រសិន​បើ​ អ្នក​ចង់​ស្គាល់​នរណា​ម្នាក់ ឲ្យ​បាន​​ច្បាស់ អ្នក​​ត្រូវ​ចូល​ទៅ​និយាយ និង​ស្វែង​យល់​ពី​គ្នា ព្រោះ​មនុស្ស​ខ្លះ ​សម​នឹង​បុគ្គលិកលក្ខណៈ ឈាម​របស់​ពួកគេ ​តែ​អ្នក​ខ្លះ​ទៀត​មិន​ មាននោះទេ៕

​តើ​អ្នក​ស្ថិត ​ក្នុង​ឈាម​ប្រភេទ​អ្វី​?​ ​សាកល្បងមក​ ទាស់​ទាយ​ ​បុគ្គលិកលក្ខណៈរបស់​អ្នក ​តាម​ការ​កំណត់​ ខាងក្រោម​ទាំងអស់​គ្នា​៖  

១. ឈាម​ប្រភេទ​A

ឈាម​ប្រភេទ​A
ឈាម​ប្រភេទ​A

ចំណុច​ល្អ៖ ស្មោះ​ត្រង់​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ ហ្មត់​ចត់ មាន​ការ​ប្រុងប្រយ័ត្ន ស្ងៀម​ស្ងាត់ មាន​គំនិត​ច្នៃ​ប្រឌិត ស្រលាញ់​សន្តិភាព ពួកគេ​មិន​ចូល​ចិត្ត ​បង្កើ​តជម្លោះ​ជាមួយ​ នរណា​ម្នាក់​មុន​ឡើយ។

ចំណុច​អាក្រក់៖ ស្មោះ​ត្រង់​ជ្រុល​ ចចេស​មានៈរឹង​រូស​ រអ៊ូ​រទាំច្រើន​ តឹង​តែង​មាន​គំនិត​អភិរក្ស ​មិន​ចូលចិត្ត ​កា​រផ្លាស់​ប្តូរ។ អ្នក​ដែល​មាន​ឈាម​ ប្រភេទ​នេះ​ ក៏ងាយ​នឹង​ស្ត្រេស​យ៉ាង​ច្រើន ព្រោះ​តែ​ពួកគេ​មាន ​កម្រិ​ត​អរម៉ូន​Cortisol ខ្ពស់​។

២. ឈាម​ប្រភេទ​B

ឈាម​ប្រភេទ​B
ឈាម​ប្រភេទ​B

ចំណុច​ល្អ៖ មាន​ចិត្តទូលាយ មាន​គំនិត​ច្នៃ​ប្រឌិត​ ក្លាហានរហ័ស​រហួន សកម្មនឹង​ធ្វើ​កិច្ច​ការ​អ្វី​មួយ​។ អ្នក​ដែល​មាន​ប្រភេទ​ឈាម​B នេះ​មានការ​គិត​នឹង ​ចេះយល់ចិត្ត ​អ្នកដ​ទៃ​ហើយ ​សម្បូរ​​មិត្ត​ល្អ ​និងអាច​ទុ​ក​ចិត្តបាន​។

ចំណុច​អាក្រក់៖ អាត្មា​និយម​ គ្មាន​ទំនួល​ខុស​ត្រូវ មិន​ចេះ​អត់​អោន​ទោស​ឲ្យ​គេ មាន​ការ​ ​ប្រែប្រួល​ចិត្ត​លឿន​រហ័ស មិន​ចេះ​សហការណ៍​គ្នា​នៅ​ពេល​ខ្លះ។

៣. ឈាម​ប្រភេទ​AB

ឈាម​ប្រភេទ​AB
ឈាម​ប្រភេទ​AB

ចំណុច​ល្អ៖ មាន​មន្តស្នេហ៍ មាន​ហេតុផល ​គួរ​ឲ្យទុក​ចិត្ត​បាន​ មិន​ឆេវ​ឆាវ ចេះគ្រប់​គ្រង់​អារម្មណ៍​ខ្លួន​ឯង ចេះគិត​គូរ​ពីហេតុផល មាន​ភាពច្នៃ​ប្រឌិត រួស​រាយ​ងាយ​ ចូល​ក្នុង​សង្គម​ចុះ។

ចំណុច​អាក្រក់​៖ ចូល​ចិត្ត​រិះគន់​អ្នក​ដទៃ មានចរិក​អល់​អែក​ច្រើន ស្មុគស្មាញ​ងាយ​រង​គ្រោះ ភ្លេច​ភ្លាំង​ច្រើន មិនមាន​ទំនួល​ខុស​ត្រូវ។

៤. ​ឈាម​ប្រភេទ​O

ឈាម​ប្រភេទ​O
ឈាម​ប្រភេទ​O

ចំណុច​ល្អ៖ មាន​គំនិត​សុទិដ្ឋិនិយម មាន​ភាព​ជា​អ្នក​ដឹកនាំ​ រួស​រាយ​ ងាយ​ចុះ​សម្រុង​នឹង​អ្នក​ដទៃ មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​រាល់​ការធ្វើ​អ្វី​ៗ ស្មោះ​ត្រង់ ស្រលាញ់​ងប់​ងល់ ឯករាជ្យ​ និង​គួរ​ឲ្យ​ទុកចិត្ត​បាន​។

ចំណុចអាក្រក់៖ ​ច្រឡោតល្ងង់ខ្លៅ មិន​វាង​វៃ មាន​ចរិតអួត​ក្អេងក្អាង ព្រហើន និង​ចូលចិត្ត​ច្រណែនអ្នក​ដទៃ​ ក្រអឺត​ក្រទម​។

គួរ​យល់​ដឹងបន្ថែម​៖

ឈាម​ប្រភេទ​A អាចទទួល​យកឈាម ​ប្រភេទAB ខ្លួន​ឯង​និង​ឈាម​ប្រភេទ​O

ឈាម​ប្រភេទ​B អាច​ទទួល​យកឈាម ​ប្រភេទA​B ខ្លួន​ឯងនិង​ឈាម​ប្រភេទ​O

ឈាម​ប្រភេទ​AB អាច​ទទួល​យក ​ឈាម​គ្រប់​ប្រភេទ​បាន​ទាំង​អស់​។

ឈាម​ប្រភេទ​O អាចទទួល​យក​បាន​ប្រភេទ​ឈាម​AB និង​​ឈាម​ប្រភេទ​O ខ្លួនឯងតែប៉ុណ្ណោះ​។

ប្រភព៖ etimes​ , brightside , betterhelp

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T