បាល់ទាត់លីគកំពូលរបស់ប្រទេសអេក្វាទ័រនឹងចាប់ផ្ដើមប្រកួតឡើងវិញនៅពាក់កណ្តាលខែសីហានេះ

//s5.kh1.co/e0/e0de8d045a8fbdcd4fa194ab0cbf95ebd7908d6c.jpg
កីទ្បា

 ២៩-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

យោងតាមមន្ត្រីជាន់ខ្ពស់របស់ប្រទេសអេក្វាទ័រ ការប្រគួតបាល់ទាត់កំពូលរបស់ប្រទេសអេក្វាទ័រនឹងបន្តដំណើរការវិញនៅពាក់កណ្តាលខែសីហាបន្ទាប់ពីមានការបិទទ្វាដោយសារការរាត្បាតនៃជំងឺ COVID-១៩

អេក្វាទ័រ៖ យោងតាមមន្ត្រីជាន់ខ្ពស់របស់ប្រទេសអេក្វាទ័រ ការប្រកួតបាល់ទាត់កំពូលរបស់ប្រទេស អេក្វាទ័រនឹងបន្តដំណើរការវិញនៅពាក់កណ្តាលខែសីហាបន្ទាប់ពីមានការបិទទ្វាដោយសារការរាត្បាតនៃជំងឺ COVID-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គណៈកម្មាធិការប្រតិបត្តិការគ្រាអាសន្នរបស់រដ្ឋាភិបាល (COE) បានអនុម័តលើតម្រូវការអនាម័យថ្មី ប៉ុន្តែនៅតែឃ្លាំមើលពីកម្រិតនៃការរាលដាលដែលនៅតែបង្ហាញការកើនឡើងនៅក្នុងទីក្រុងជាច្រើន។

សារព័ត៌មាន El Comercio បានដកស្រង់សម្តីសមាជិកគណៈកម្មាធិការ COE លោក Juan Zapata ដែលបាននិយាយថា “ពិធីការត្រូវបានអនុម័តរួចហើយ។ កាលបរិច្ឆេទថ្មីអាស្រ័យលើកម្រិតនៃការឆ្លង ចំណែកឯការចាប់ផ្តើមការប្រកួតបាល់ទាត់ឡើងវិញគឺនៅថ្ងៃទី ១៥ ខែសីហា” ។

រូបតំណាង
រូបតំណាង

COE បានគ្រោងធ្វើនៅថ្ងៃទី ២៩ ខែកក្កដាសម្រាប់ការវិលត្រឡប់នៃការប្រកួតកីឡាបាល់ទាត់ឡើងវិញ ក៏ប៉ុន្តែផែនការទាំងនោះត្រូវបានគេបញ្ឈប់ដោយសារតែភាពអាសន្នផ្នែកសុខភាពដែលកំពុងបន្តកើតមានជាពិសេសនៅរដ្ឋធានី Quito និងនៅទីក្រុង Cuenca ដែលជាទីក្រុងធំទី ៣ របស់ប្រទេស អេក្វាទ័រ។

លោក Zapata បាននិយាយថា ទីតាំងក្នុងការរៀបចំព្រឹត្តិការណ៍ Liga Pro ត្រូវបានគេដឹងថា អាចនឹងត្រូវបានកំណត់យកទីក្រុងណាដែលមានអត្រាឆ្លងជំងឺ COVID-១៩ ទាបឬធ្លាក់ចុះខ្លាំង។

លទ្ធផលប្រគួតបណ្ដោះអាសន្ននៅក្នុងព្រឹត្តិការណ៍ Liga Pro ឆ្នាំ ២០២០
លទ្ធផលប្រគួតបណ្ដោះអាសន្ននៅក្នុងព្រឹត្តិការណ៍ Liga Pro ឆ្នាំ ២០២០

គួរបញ្ជាក់ផងដែរថា គ្រប់ព្រឹត្តិការណ៍កីឡាដែលបានរៀបចំទាំងអស់ត្រូវបានផ្អាកនៅក្នុងប្រទេសនៅថ្ងៃទី ១៥ ខែមីនា ពោលគឺនៅ ៤ ថ្ងៃបន្ទាប់ពីអង្គការសុខភាពពិភពលោកបានប្រកាសថាជំងឺ COVID-១៩ ជាជំងឺរាត្បាតជាសកល ។

ប្រទេសអេក្វាទ័រមានករណីឆ្លងជំងឺ COVID-១៩ ដែលបានបញ្ជាក់ថាមានជាង ៨២,០០០ នាក់ដែលក្នុងនោះជាង ៥,៥០០ នាក់បានស្លាប់៕

ទម្រង់នៃការផ្គូរផ្គងក្រុមនៅក្នុងព្រឹត្តិការណ៍ Liga Pro ឆ្នាំ ២០២០
ទម្រង់នៃការផ្គូរផ្គងក្រុមនៅក្នុងព្រឹត្តិការណ៍ Liga Pro ឆ្នាំ ២០២០

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T