ខំតស៊ូក្នុងសិល្បៈជាង១០ឆ្នាំ ពេលនេះ Toey សម្រេចបំណងខ្លួនឯង សង់វីឡាយ៉ាងស្កឹមស្កៃជូនគ្រួសារ

//s5.kh1.co/b6/b6bd5bf0fdf389530800f42342bfbd061dba9e64.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តស៊ូប្រឹងប្រែងក្នុងវិស័យសិល្បៈជាង១០ឆ្នាំ ទីបំផុត Toey សម្រេចបំណង សាងសង់ផ្ទះវីឡាថ្មី ជូនគ្រួសារ ដោយប្រើលុយជាកម្លាំងញើសឈាមផ្ទាល់ខ្លួន គួរឲ្យសរសើរ។

ថៃ៖ ថ្មីៗនេះ តារាសម្ដែងស្រី Toey Jarinporn ទើបតែបានធ្វើឲ្យអ្នកគាំទ្រជាច្រើន នាំគ្នាលាន់មាត់សរសើរគ្រប់គ្នា បន្ទាប់ពីនាង បានបង្ហាញទិដ្ឋភាពផ្ទះវីឡាថ្មីរបស់ខ្លួន ដែលទើបតែសាងសង់រួចរាល់ និងកំពុងផ្លាស់មករស់នៅជាមួយគ្រួសារ មានប៉ាម៉ាក់ និងប្អូនប្រុសម្នាក់របស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ នេះជារឿងមួយដែលគួរឲ្យកោតសរសើរ និងមានមោទនភាពបំផុត ព្រោះថាផ្ទះវីឡាដ៏ធំស្កឹមស្កៃនេះ ជាញើសឈាមនៃការតស៊ូប្រឹងប្រែងរបស់ Toey អស់រយៈពេលជាង ១០ឆ្នាំមកនេះ ក្នុងវិស័យសិល្បៈ  ទម្រាំអាចសម្រេចក្ដីបំណងសាងសង់ផ្ទះជូនប៉ាម៉ាក់ ពោរពេញទៅដោយស្នាមញញឹម និងងភាពកក់ក្ដៅ ហើយនាងថែមទាំងរៀបរាប់ពាក្យពេចន៍មួយចំនួននៅលើគណនី អ៊ីនស្តាក្រាមផ្ទាល់ខ្លួនថា៖

ផ្ទះនេះជាអំណោយជូនដល់ប៉ាម៉ាក់ ប្អូនប្រុស និងខ្ញុំផ្ទាល់។ ទីបំផុត! ការរង់ចាំបានបញ្ចប់! ចាប់ផ្តើមជំហានថ្មី រួមគ្នាជាមួយផ្ទះថ្មីរបស់យើង សម្រាប់សមិទ្ធិផលដ៏ធំមួយនេះនៅក្នុងជីវិត ដោយការព្យាយាមដោយខ្លួនឯង ពិតជាមានមោទនភាព!

Toey Jarinporn

នេះបើយោងតាមរូបភាព ដែលបានបង្ហោះនៅលើបណ្ដាញសង្គមរបស់ តារាស្រីរាងតូចច្រឡឹងរូបនេះ យើងឃើញថា មានអ្នកនៅក្នុងរង្វង់សិល្បៈ និងហ្វេនៗជាច្រើន បាននាំគ្នាចូលមកបញ្ចេញមតិ ចូលរួមត្រេកអរហូរហែរ ពិសេសក្នុងនោះ អតីតគូស្នេហ៍របស់នាង គឺ Alex ក៏បានចូលរួមនៅក្នុងការសម្ដែងក្ដីរំភើបជាមួយសមទ្ធិផលថ្មី របស់សង្សាចាស់ផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Toey Jarinporn
Toey Jarinporn
Toey Jarinporn
Toey Jarinporn
Toey Jarinporn និងគ្រួសារ ទៅមើលផ្ទះថ្មីពេលកំពុងសាងសង់
Toey Jarinporn និងគ្រួសារ ទៅមើលផ្ទះថ្មីពេលកំពុងសាងសង់
បរិវេណផ្ទះថ្មី Toey ពេលសាងសង់រួច
បរិវេណផ្ទះថ្មី Toey ពេលសាងសង់រួច
បរិវេណផ្ទះថ្មី Toey ពេលសាងសង់រួច
បរិវេណផ្ទះថ្មី Toey ពេលសាងសង់រួច
Toey និងគ្រួសារ ពេលផ្លាស់មកនៅផ្ទះថ្មី
Toey និងគ្រួសារ ពេលផ្លាស់មកនៅផ្ទះថ្មី
Toey និងគ្រួសារ ពេលផ្លាស់មកនៅផ្ទះថ្មី
Toey និងគ្រួសារ ពេលផ្លាស់មកនៅផ្ទះថ្មី
Toey និងគ្រួសារ ពេលផ្លាស់មកនៅផ្ទះថ្មី
Toey និងគ្រួសារ ពេលផ្លាស់មកនៅផ្ទះថ្មី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T