កាលពីពេលថ្មីៗនេះ រូបភាពជាច្រើន ដែលត្រូវបានគេផ្សព្វផ្សាយនៅ ក្នុង Weibo ដែលជាបណ្ដាញទំនាក់ទំនងសង្គមរបស់ប្រទេសចិន ត្រូវបានផ្ទុះឡើង ដោយសារតែរូបភាពទាំងនោះ បានបង្ហាញពីបន្ទប់ដែល អាចមើលធ្លុះពីខាងក្រៅបាន។

យ៉ាងណាមិញ បន្ទប់ទឹកនេះ ត្រូវបានគេប្រទះឃើញនៅជាន់ផ្ទាល់ដី នៅក្នុងមហាវិទ្យាល័យ Huaqiao ផ្នែកស្ថាប័នបច្ចេកវិទ្យា ក្នុងខេត្ដ Fujian ប្រទេសចិន។ ចំពោះការរៀបចំបន្ទប់ទឹករបៀបនេះ ត្រូវបានសាធារណៈជនមួយចំនួន ធ្វើការរិះគន់ថា ជាធម្មតាចូលទៅក្នុងបន្ទប់ទឹក គឺតែងតែចង់បានភាពផ្ទាល់ខ្លួន និងអាថ៌កំបាំងផងដែរ តែនេះបែរជាឲ្យអ្នកខាងក្រៅ មើលឃើញទាំងអស់ទៅវិញ។ នៅក្នុងនោះ យោងទៅតាមលោក Wu Qingnian ដែលជាអ្នកគ្រប់គ្រង នៅក្នុងស្ថាប័នេះ បានបកស្រាយថា រូបភាពដែលត្រូវបានគេចែកចាយនោះ ហាក់បីដូចជាបំផ្លើសជាខ្លាំង។ តាមការពិត បន្ទប់ទឹកនេះនឹងធ្វើការបន្ថែម គ្រឿងតុបតែង ដូចជា បិទកញ្ចក់នោះឲ្យព្រិល មិនឲ្យអ្នកដទៃនៅខាងក្រៅឃើញ តែដោយសារតែការពេលថ្មីៗនេះ មិនទាន់មាននិស្សិតចូលរៀន ច្រើន ដូចនេះខាងសាលាមិនទាន់ធ្វើ។ 

តើប្រិយមិត្ដយល់យ៉ាងណា?



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]