អាមេរិក៖ មន្ត្រីអាមេរិកនិយាយថា ភ្នាក់ងារស៊ើបការសម្ងាត់របស់ប្រទេសរុស្ស៊ីកំពុងប្រើប្រាស់គេហទំព័រនានាជាភាសាអង់គ្លេស ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ដែលកំពុងស្វែងរកការកេងចំណេញពីវិបត្តិមួយ ដែលអាមេរិកកំពុងព្យាយាមទប់ទល់ មុនការបោះឆ្នោតប្រធានាធិបតីក្នុងខែវិច្ឆិកា។

មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា ជនជាតិរុស្ស៊ីពីរនាក់ដែលមានតួនាទីខ្ពស់ នៅផ្នែកស៊ើបយកការណ៍យោធារបស់ទីក្រុងម៉ូស្គូ ដែលគេស្គាល់ថា GRU ត្រូវបានគេកំណត់ថា ជាអ្នកទទួលខុសត្រូវលើការផ្សព្វផ្សាយព័ត៌មានមិនពិត ដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសអាមេរិកនិងលោកខាងលិច។

ព័ត៌មានក្លែងក្លាយទាក់ទងនឹងជំងឺកូវីដ-១៩ បានក្លាយជាឧបសគ្គ មុនការបោះឆ្នោតរបស់អាមេរិក

មន្ត្រីម្នាក់បាននិយាយថា នៅចន្លោះខែឧសភានិងដើមខែកក្កដា គេហទំព័រជាច្រើនបានចុះផ្សាយអត្ថបទចំនួន១៥០ អំពីការឆ្លើយតបទៅនឹងរោគរាតត្បាតសកល ដែលក្នុងនោះមានទាំងការផ្សព្វផ្សាយគាំទ្រប្រទេសរុស្ស៊ី ឬនិយាយមើលងាយសហរដ្ឋអាមេរិក។ ការលាតត្រដាងនេះបានកើតឡើង នៅពេលមានការផ្សព្វផ្សាយព័ត៌មានមិនពិតដែលរួមមានទាំងប្រទេសរុស្ស៊ី គឺជាក្ដីកង្វល់មួយដែលឈានទៅរកការបោះឆ្នោតប្រធានាធិបតី ក្នុងខែវិច្ឆិកា។

ក្រុមមន្ត្រីសហរដ្ឋអាមេរិកកំពុងស្វែងរកផ្លូវ ដើម្បីចៀសវាងដានចាស់ ដែលរុស្ស៊ីប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបែងចែកមតិសាធារណៈរបស់អាមេរិក នៅក្នុងយុទ្ធនាការបោះឆ្នោត។ ប្រធានផ្នែកប្រឆាំងការស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានព្រមាននៅក្នុងសេចក្ដីថ្លែងការណ៍ដ៏កម្រមួយ កាលពីថ្ងៃសុក្រ អំពីប្រទេសរុស្ស៊ីបន្តប្រើប្រាស់អ៊ីនធឺណេត ដើម្បីជំរុញគោលដៅរបស់ពួកគេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ