ប្រែខ្លួនជាតារាល្បីមែន តែ ឡុង លីគ័ង្គ សាមញ្ញជួយស្ទូងស្រូវគ្រួសារ យ៉ាងគួរឲ្យសរសើរ (មានវីដេអូ)

//s5.kh1.co/d0/d01ab9769c24a557bc280b935c9f2d42bc825946.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ពិតជាគួរឲ្យសរសើរ ឆ្លៀតពេលទំនេរពីការងារ ឡុង លីគ័ង្គ ទៅជួយសម្រាលការងារគ្រួសារ ដោយជួយលើកសន្ទូង និងស្ទូងស្រូវមិនឋ្លាចក្ដៅទាល់តែសោះ។

តាកែវ៖ អតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទី១ ឡុង លីគ័ង្គ ពេលនេះ ក្លាយជាតារាចម្រៀងវ័យក្មេង ដែលកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន។ បើទោះបី តារាចម្រៀងរូបនេះ មានវ័យក្មេង តែរូបគេពិតជាមានសមត្ថភាព និងសម្លេងពីរោះ មិនចាញ់មនុស្សធំពេញវ័យឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បច្ចុប្បន្ន ឡុង លីគ័ង្គ ក៏កាន់តែមានភាពមមាញឹកជាមួយការងារសិល្បៈជាបន្តបន្ទាប់ផងដែរ ហើយកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ម្យ៉ាងវិញទៀត ពេលនេះ រូបគេកាន់តែវិវត្តន៍ខ្លួនជាងមុន ហើយមានរូបសម្បត្តិ និងស្ទាយ៍តែងខ្លួនក៏កាន់តែសង្ហាគួរឲ្យកត់សម្គាល់  មិនតែប៉ុណ្ណោះ តារាចម្រៀងវ័យក្មេងរូបនេះ ក៏មានភាពរួសរាយរាក់ទាក់ មិនប្រកាន់ខ្លួនទៀតផង។

ជាក់ស្ដែង បើងាកទៅមើលពីជីវិតឯកជនរបស់ កុមារា ឡុង លីគ័ង្គ វិញឃើញថា រូបគេប្រើប្រាស់ជិវិតរស់នៅយ៉ាងសាមញ្ញតែម្ដង។ ក្នុងនោះដែរ  ថ្មីៗនេះ តារាចម្រៀងវ័យក្មេងរូបនេះ បានបង្ហោះវីដេអូ ពីសកម្មភាពនៅវាលស្រែ ជួយការងារដល់គ្រួសារ ក្រោយពេលទំនេរពីការងារសិល្បៈ ហើយក្នុងវីដេអូនោះ រូបគេបានជួយគ្រួសារ ដោយការជួយលើកសន្ទូង និងស្ទូងស្រូវទៀតផង ដោយសកម្មភាពស្ទូងស្រូវរបស់ប្អូន ហាក់មានភាពស្ទាត់ជំនាញគួរឲ្យសរសើរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
វីដេអូ ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T