Mik ថតស្ទាយ៍រោលរាលម៉្លេះ ឲ្យហ្វេនស្រីៗទប់មិនចង់ជាប់

//s5.kh1.co/b2/b2681518c70fa85f68d0bd976171249b55db2b54.png
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លេងតែម៉ាកៗហ្នឹង កម្លោះសង្ហារ Mik Thongraya ធ្វើឲ្យហ្វេន ឈាមច្រមុះមិនស្ទើរ ជាមួយស្ទាយ៍ថតរូបស៊ិចស៊ីរបស់លោក

ថៃ៖ ក្នុងនាមជាតារាស្រករក្រោយ ក្នុងប៉ុស្តិ៍ទូរទស្សនិ៍លេខ៧ មែនពិត តែតារាសម្តែងថៃ កូនកាត់ដាណឺម៉ាក លោក Mik Thongraya តែងតែធ្វើឲ្យទស្សនិកជន ជាពិសេសនោះ ហ្វេនៗមិត្តៗនារី បានជាទីចាប់អារម្មណ៍ នឹងរូបសម្បត្តិសម្បូរស្នេហ៍ ដ៏ខ្ពស់ស្រឡះ អមជាមួយមាឌបែបមាំ ដ៏ស្រស់សង្ហា របស់លោកគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង យោងតាមលើគណនីអ៊ីនស្តាក្រាម របស់ តារាសម្តែង បានចែករំលែករូបថតក្តៅសាច់ ប៉ុន្មានសន្លឹក បានធ្វើឲ្យនារីៗ ដែលបានឃើញហើយ មានចិត្តចង់ក្តៅខ្លួន ជាមួយ​រូបភាពរបស់លោក​ ដែលដេកត្រាំក្នុងអាង ដោះអាវ បានបញ្ចេញដើមទ្រូងបែបសុភាពបុរស មាំហើយធំ ជាពិសេស ខ្លួនប្រាណមានសភាពសើមទៀតនោះ បានធ្វើឲ្យលោក កាន់ស៊ិចស៊ីថែមមួយកម្រិតទៀត បានមើលទៅកាន់តែទាក់ទាញ សម្លឹកមើលមិនឈប់។

ទោះជាយ៉ាងណាក្តី ហ្វេនៗជាច្រើនបានភ្ញាក់ផ្អើលជាខ្លាំងដោយតារារូបនេះ កម្របង្ហោះរូបភាពបែបក្តៅសាច់បែបនេះ ដែលធ្វើឲ្យទប់អារម្មណ៍មិនសរសើរមិនបាន ជាមួយសាច់ដុំដ៏តឹងណែង របស់កម្លោះសង្ហារូបនេះ មើលទៅពិតជាទាក់ទាញ ពោរពេញដោយសាច់ដុំទាំងកង់ៗតែម្តង៕

សូមទស្សនារូបខាងក្រោម៖

Mik Thongraya 
Mik Thongraya 
Mik Thongraya 
Mik Thongraya 
Mik Thongraya 
Mik Thongraya 
Mik Thongraya 
Mik Thongraya 
Mik Thongraya 
Mik Thongraya 
Mik Thongraya 
Mik Thongraya 
Mik Thongraya 
Mik Thongraya 
Mik Thongraya 
Mik Thongraya 
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T