កូឡុំប៊ី៖ កាលពីថ្ងៃអាទិត្យទី២៦ ខែកក្កដាកន្លងទៅថ្មីៗនេះ ស្ត្រីចំណាស់ម្នាក់ មិនបញ្ចេញអត្តសញ្ញាណ រស់នៅតំបន់ក្នុង Santander នៃប្រទេសកូឡុំប៊ី ត្រូវបានចោរឆក់ទូរសព្ទពីដៃ។

យោងតាមវីដេអូឃ្លីបខ្លីមួយ ដែលថតឡើងដោយកាមេរ៉ាសុវត្ថិភាពបង្ហាញឲ្យឃើញថា ខណៈពេលស្ត្រីចំណាស់កំពុងអង្គុយចុចទូរសព្ទនៅខាងមុខផ្ទះ ស្រាប់តែមានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿង ដោយពាក់មួកសុវត្ថិភាព និងចតម៉ូតូក្បែរនោះ។ បន្ទាប់មក បុរសម្នាក់ដែលនៅពីក្រោយ បានចុះពីលើម៉ូតូ និងដើរសំដៅទៅឆក់ទូរសព្ទពីដៃរបស់ស្ត្រីចំណាស់។ តែស្ត្រីចំណាស់ បានវាយប្រតប់ដើម្បីយកមកវិញ ដោយចាប់ដោះមួកសុវត្ថិភាព និងវាយ ហើយគប់ទៅលើបុរសនោះ រហូតដល់គេចខ្លួនបាត់ទៅ។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវខាងលើនេះ មិនប្រាដកឡើយថា ទូរសព្ទត្រូវបានឆក់សម្រេច ឬយ៉ាងណាទេ។ ហើយមកទល់ថ្ងៃអង្គារម្សិលមិញនេះ មិនទាន់មានរបាយការណ៍ចាប់ខ្លួនស្ដីពីករណីឆក់នេះឡើយ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ