ជីវិតសត្វប្រមាណ ៣ពាន់លានក្បាល បានរង​ផលប៉ះពាល់ ដោយសារភ្លើងឆេះព្រៃ​នៅអូស្រ្តាលី

//s5.kh1.co/66/66c1e2097cfe704abda897edc4adccab12af3dea.jpg
សង្គម

 ២៩-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សត្វរាប់លានក្បាលត្រូវស្លាប់ ហើយខ្លះទៀតត្រូវផ្លាស់ទីជម្រក

ស៊ីដនី៖ យោងតាមការសិក្សាមួយ ដែលធ្វើឡើងដោយអង្គការមូលនិធិសកល​សម្រាប់អភិរក្សធនធានធម្មជាតិ ហៅកាត់ថា (WWF) បាន​ឱ្យដឹងកាលពីថ្ងៃអង្គារថា ​សត្វកូឡាសជិត ៣ពាន់លានក្បាល ​រួម​ទាំងសត្វកង់ហ្គូរូ ក៏ដូចជាប្រភេទសត្វជាច្រើនទៀតនៅក្នុងប្រទេសអូស្រ្តាលី​ ត្រូវបានស្លាប់ឬ​ផ្លាស់ទី​ជម្រក​ ដោយសារភ្លើងឆេះព្រៃ​កាលពីចុងឆ្នាំ២០១៩ និង២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សត្វបក្សី ១៨០លានក្បាល បានផ្លាស់ទីជម្រក
សត្វបក្សី ១៨០លានក្បាល បានផ្លាស់ទីជម្រក

អង្គការ WWF បាន​ឱ្យដឹងទៀតថា ថនិកសត្វប្រហែល​ ១៤៣លានក្បាល សត្វល្មូន ២,៤៦ពាន់លានក្បាល សត្វបក្សី ១៨០លានក្បាល និងកង្កែប ៥១លានក្បាល ត្រូវបានរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃដ៏អាក្រក់បំផុតរបស់ប្រទេសនេះ ក្នុងរយៈពេលជាច្រើនទសវត្ស។

សត្វកូឡាស ត្រូវរបួសដោយសារភ្លើងព្រៃ
សត្វកូឡាស ត្រូវរបួសដោយសារភ្លើងព្រៃ

សូមជម្រាបផងដែរថា ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមួយ ដែល​កើតមានឡើងកាលពីខែកញ្ញាឆ្នាំ ២០១៩ រហូតដល់ខែមីនាឆ្នាំ២០២០ ​បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣៤នាក់ ត្រូវស្លាប់បាត់បង់ជីវិត​ ខណៈផ្ទះសម្បែងជិត ៣​ពាន់ខ្នង ត្រូវបាន​ឆេះខូចខាតទាំងស្រុង។ ហើយជាលទ្ធផលក្រុមអ្នកជំនាញ​បាន​សន្និដ្ឋាន​ថា​ អគ្គីភ័យ​​ដ៏អាក្រក់ដែលបានកើតឡើងខ្លាំងជាង​ពេលណាៗ​ទាំងនោះ គឺ​បណ្តាលមក​ឥទ្ធិពល​នៃ​គ្រោះរាំងស្ងួត ក៏ដូចជាការប្រែប្រួល​អាកាសធាតុជាបន្តបន្ទាប់​៕

សត្វរាប់លានក្បាលត្រូវបាត់បង់ទីជម្រក
សត្វរាប់លានក្បាលត្រូវបាត់បង់ទីជម្រក

សូមទស្សនាវីដេអូខាងក្រោម៖

Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T