គួរឲ្យ​ច្រណែន​ណាស់​! យប់​មិញនេះ​តារាស្រីៗ​ទាំង ៥​រូប​នេះ​ ណាត់​គ្នា​​ឡើង​​ស្កាយ​បារ​កណ្តាល​​ក្រុង​បាងកក​យ៉ាង​រីករាយ​

//s5.kh1.co/7b/7b9554bfea385f79adbaa60513f550e82c72057a.jpg
នារី

 ២៩-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលពីយប់មិញនេះ តារាស្រីល្បីៗទាំង ៥រូបមានដូចជា Mewnittha, Mint Chalida, Toey Jarinporn, Matteraneo និងកញ្ញា Taewaew Natapohn ដែលបានណាត់គ្នាឡើងស្កាយបារមួយកន្លែងស្ថិតនៅកណ្តាល​ក្រុងបាងកកយ៉ាងសប្បាយរីករាយ

ថៃ៖ កាលពីយប់មិញនេះ តារាស្រីល្បីៗទាំង ៥រូបមានដូចជា Mewnittha, Mint Chalida, Toey Jarinporn, Matteraneo និងកញ្ញា Taewaew Natapohn ដែលបានណាត់គ្នាឡើងស្កាយបារមួយកន្លែងស្ថិតនៅកណ្តាល​ក្រុងបាងកកយ៉ាងសប្បាយរីករាយ ធ្វើឲ្យហ្វេនៗនាំគ្នាច្រណែនតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមគណនីអ៊ីនស្ត្រាក្រាមរបស់តារាសម្តែងស្រីកញ្ញា Taewaew Natapohn បានបង្ហោះរូបជាច្រើន​សន្លឹកពីការ​ជួបជុំ​ជាមួយនឹងតារាសម្តែងស្រីៗដូចគ្នា។ គួរបញ្ជាក់ផងដែរថា តារាស្រីទាំង ៥រូបនេះគឺជាមិត្តភក្តិជិតស្និទ្ធនឹងគ្នា ហើយ​ពួកគេតែងតែទៅចូលរួមកម្មវិធីជាមួយគ្នាជាញឹកញាប់ផងដែរ។

បន្ទាប់ពីខានជួបគ្នាយូរ ធ្វើឲ្យតារាស្រីៗទាំង ៥រូបនឹកនាគ្នា ជាពិសេសកាលពីម្សិលមិញនេះ គឺជាថ្ងៃខួបកំណើត​របស់កញ្ញា Matteraneo ទើបជាពេលវេលាល្អសម្រាប់ដើម្បីពួកគេណាត់គ្នាមក​ជួបជុំញុំាអាហារដ៏រ៉ូមែនទិក​ជា​លក្ខណៈមិត្តភក្តិតែម្តង។ 
សូមទស្សនារូបភាពខាងក្រោមនេះ៖ 

តារាស្រីៗជាមិត្តភក្តិស្និទ្ធិស្នាលនឹងគ្នា

Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T