កាលពីពេលថ្មីៗនេះ តុលាការរបស់គុយវ៉ែត បានកាត់ទោស ប្ដីប្រពន្ធមួយគូនៅក្នុងតំបន់ ដោយជាប់ទោសរហូតដល់ស្លាប់ ដោយសារតែសម្លាប់អ្នកបម្រើដោយ ចេតនាតាមរយៈការផ្ដល់ភស្ដុតាងពីកូនប្រុស ប្ដីប្រពន្ធជនជាប់ចោទ។

យោងទៅតាមសារព័ត៌មានរបស់អេម៉ារ៉េត បានឲ្យដឹងថា គូស្នេហ៍នេះមានបំណង សម្លាប់ដោយចេតនា ទៅលើអ្នកបម្រើនេះ និងធ្វើទារុណកម្មជាខ្លាំង ទៅលើអ្នកបម្រើនោះដូចគ្នា មុននឹងបញ្ចប់ជីវិតនាង។ យ៉ាងណាមិញ កូនប្រុសរបស់ប្ដីប្រពន្ធបែរជាមក ធ្វើជាសាក្សីនិងនិយាយថា ខ្លួនបានឃើញ ម្ដាយវាយនារីបម្រើនេះ ជារៀងរាល់ថ្ងៃ មុននឹងសម្រេចដឹកនាងចេញពីផ្ទះ។ មួយវិញទៀត គូស្នេហ៍ដ៏ឃោឃៅរនេះបាន យកអ្នកបម្រើទៅបោះចោល នៅកន្លែងដាច់ស្រយាល ទន្លាក់នាងចោល និងប្រើឡានបុកនាងបន្ថែមទៀត ខណៈពេលដែលនាងនៅមានជីវិត។

ជាធម្មតា អ្នកបម្រើ ក៏ជាមនុស្ស និងមានសិទ្ធគ្រប់គ្រាន់ ក្នុងការរស់នៅ ដូចជាអ្នកឯទៀតផងដែរ។ តើប្រិយមិត្ដយល់យ៉ាងណា?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]