សម្លេងអំណោយផល ពីធម្មជាតិ! ទោះ នាយចឺម ច្រៀងបទបុរាណ ក៏ពីរោះខ្លាំង (មានវីដេអូ)

//s5.kh1.co/52/527c574d701ca03acb42bc45129c9145478ec6ef.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាន់តែប្លែកពេល នាយចឺម ងាកមកច្រៀងជាប្រភេទបទបុរាណ ស្ដាប់ហើយពិតជាពីរោះរណ្ដំ មិនចាញ់ពេលច្រៀងបទសម័យឡើយ។

ភ្នំពេញ៖ ជាការពិតណាស់ តារាកំប្លែង នាយចឺម បច្ចុប្បន្នបានវិវត្តន៍ខ្លួនកា្លយជាតារាចម្រៀងម្នាក់កំពុងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន និងមិត្តៗយុវវ័យ ដោយពេលនេះ លោកក៏កំពុងជោគជ័យមួយផ្នែកធំក្នុងវិស័យសិល្បៈ ដែលមានអ្នកស្គាល់លោកកាន់តែច្រើន និងមានភាពមមាញឹកជាមួយការងារខ្លាំងជាងមុនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ យើងអាចនិយាយបានថា នាយចឺម ជាតារាចម្រៀងសម័យម្នាក់ ដែលមានទឹកដមសំនៀងពីរោះ អាចស្រែកបានយ៉ាងល្អ មិនបែកសម្លេងបន្តិចឡើយ។ ជាពិសេស រាល់បទចម្រៀងរបស់លោក សុទ្ធសឹងតែប្រើសម្លេងស្រែកស្ទើរតែគ្រប់បទតែម្ដង មិនតែប៉ុណ្ណោះ បទនីមួយៗដែលតារាប្រុសរូបនេះបានច្រៀងសុទ្ធតែពីរោះ និងមានអ្នកចូលចិត្តស្ដាប់ច្រើនទៀតផង។

ជាក់ស្ដែង ហ្វេនៗរបស់លោកផ្ទាល់ធ្លាប់តែឃើញ និងបានស្ដាប់បទចម្រៀងសម័យ បែបមនោសញ្ចេតនា និងបទញាក់ តែពេលនេះ នាយចឺម បានផ្លាស់ប្ដូរស្ទាយ៍មកច្រៀងបទបុរាណវិញ ពេលបានស្ដាប់ហើយពិតជាពីរោះរណ្ដំមិនចាញ់ ពេលដែលលោកច្រៀងជាប្រភេទបទសម័យប៉ុន្មានឡើយ។

ក្នុងនោះដែរ ក្រោយពេលដែល តារាចម្រៀងរូបនេះ បានបញ្ចេញវីដេអូ ច្រៀងបទបុរាណនេះរួច មានអ្នកគាំទ្រជាច្រើន សរសើរពីសម្លេងលោកពីរោះ គ្រប់ៗគ្នាតែម្ដង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

នាយចឺម 
នាយចឺម 
នាយចឺម 
នាយចឺម 
នាយចឺម 
នាយចឺម 
នាយចឺម 
នាយចឺម 
នាយចឺម 
នាយចឺម 
នាយចឺម 
នាយចឺម 
នាយចឺម
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T