មួយសន្លឹកនេះ Kimberley និង Mark គេងសម្លឹងមុខគ្នា មើលទៅមានក្ដីសុខម៉្លេះ

//s5.kh1.co/56/5672f32e16dd65cf44771d5728afc8d9c40a0ede.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Kimberley មិនអាណិតអ្នក Single សោះហើយ! ថ្ងៃឈប់សម្រាកស្រាប់តែបង្ហោះរូបគូជាមួយ Mark បែបនេះ អ្នកណាឃើញហើយក៏ច្រណែន បើស្វីតម្លឹងៗ។

ថៃ៖ គូស្នេហ៍តារាសម្ដែងស្រី Kimberley និងតារាប្រុស Mark Prin គឺជាគូស្នេហ៍មួយគូ ដ៏ពេញនិយមនៅក្នុងរង្វង់សិល្បៈថៃ ដែលមហាជនជាច្រើន កំពុងតាមដានពីចំណងស្នេហ៍របស់ពួកគេទាំងពីរ មិនដែលរំលងរាល់គ្រប់សកម្មភាពរបស់ពួកគេ ដែលតែងតែបង្ហាញនៅបណ្ដាញសង្គមជាញឹកញាប់នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ រយៈពេលជាច្រើនឆ្នាំមកទៅហើយ ដែលតារាប្រុសស្រីមួយគូនេះ បានចាប់ដៃបង្កើតចំណងស្នេហ៍នឹងគ្នា ប៉ុន្តែទោះបីជាពេលវេលាដើរទៅយូរឆ្នាំក្ដី អ្នកទាំងពីរនៅតែល្អូកល្អើន ផ្អែមល្ហែមជាមួយគ្នា មិនឲ្យចាញ់គូដទៃឡើយ។

ជាក់ស្ដែង កាលពីម្សិលមិញនេះ បើតាមគណនីអ៊ីនស្តាក្រាមរបស់ Kimberley បានបង្ហោះរូបភាពជាមួយ Mark ជាថ្មី ដោយពួកគេបានបង្ហាញការស្និទ្ធស្នាលនឹងគ្នា គេងសម្លឹងមើលមុខគ្នាទៅវិញទៅមក បង្កើតជារូបភាពគូស្នេហ៍ យ៉ាងរ៉ូមែនទិកតែម្ដង ធ្វើឲ្យហ្វេនៗឃើញហើយ ស្ទើរតែលើសជាតិស្ករជំនួស ទោះបីពេលវេលានោះ ហាក់មិនសូវជាផ្អែមល្ហែមខ្លាំងក៏ដោយ ប៉ុន្តែគ្រាន់តែតាមការមើលឃើញ ក៏ដឹងថាពួកគេមានសេចក្ដីសុខនឹងគ្នាកម្រិតណាដែរ ពេលដែលនៅជាមួយគ្នាស្អឹតរមួតបែបនេះ៕

ទស្សនារូបភាពខាងក្រោម៖

Kimberly
Kimberly
Kimberly
Kimberly
Kimberly និង Mark Prin
Kimberly និង Mark Prin
Kimberly និង Mark Prin
Kimberly និង Mark Prin
Kimberly និង Mark Prin
Kimberly និង Mark Prin
Kimberly និង Mark Prin
Kimberly និង Mark Prin
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T