កាលពីពេលថ្មីៗនេះ និស្សិតមហាវិទ្យល័យជាច្រើននាក់ នៅក្នុង Hebei ប្រទេសចិន បាននិយាយថា គ្រប់និស្សិតទាំងអស់ ត្រូវបានបង្ខំឲ្យបរិច្ចាគទឹកកាម របស់ខ្លួនទៅកាន់ស្ថាប័នផ្ទុកទឹកកាម យោងទៅតាមសោតឆាយណាម៉នីង។

នៅក្នុងនោះ និស្សិតម្នាក់ដែលមានឈ្មោះថា Jiang បានធ្វើការរៀបរាប់ថា ពួកគេ និងលោកគ្រូ បាននាំគ្នាទៅស្ថាប័ននោះ ដែលមាននិស្សិតមួយចំនួន ដែលមកពីមហាវិទ្យាល័យពេទ្យរបស់ Shijiazhuang ក៏មកចូលរួមដូចគ្នា។ ម្យ៉ាងវិញទៀត លោកគ្រូដែលដឹកនាំនិស្សិតនេះ បានថ្លែងទៅកាន់ពួកគេថា ខ្ញុំបានរៀបចំឲ្យអ្នកទាំងអស់គ្នា រួចរាល់ហើយ ដែលអ្នកទាំងអស់គ្នា ត្រូវតែទៅកាន់ស្ថាប័ននោះ គឺគ្មានជម្រើសនោះទេ តែនៅពេលដែលទៅដល់ទីនោះ អ្នកទាំងអស់គ្នា អាច ឬមិនអាចស្រេចតែចិត្ដ។

យ៉ាងណាមិញ បន្ទាប់ពីមានពាក្យចចាមអារ៉ាមបែបនេះ បានផ្ទុះឡើង ខាងអ្នកគ្រប់គ្រងស្ថាប័នផ្ទុកទឹកកាមនេះ បានធ្វើការបដិសេធ និងនិយាយថា និស្សិតទាំងអស់ត្រូវបានចូលរួម ក្នុងគម្រោងការណ៍មួយ ដែលជាការធ្វើពិសោធន៍គុណភាពទឹកកាម ដូចនេះ និស្សិតទាំងអស់អាចចូលរួម ចែករំលែកទឹកកាមរបស់ខ្លួនឬអត់ គឺតាមចិត្ដមិនមានការ បង្ខិតបង្ខំនោះទេ។  

នៅក្នុងនោះក៏មាន ការជជែកវែកញែកថា ប្រហែលជាស្ថាប័នេះ មិនមានការបង្ខិតបង្ខំនោះទេ តែអាចមកពី លោកគ្រូដាក់ជាសំពាធ ក្នុងការជ្រើសរើសបរិច្ចាគទឹកកាម ដែលមានត្រឹមតែ មួយកូនពែងកាហ្វេប៉ុណ្ណោះ។

តើប្រិយមិត្ដយល់យ៉ាងណា?



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]