គម្រោងលាយបញ្ចូលនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក ឈានដល់ដំណាក់កាលដំឡើងហើយ

//s5.kh1.co/21/217bdff7f671a1cec20c3f79c8a710435350f14c.jpg
បច្ចេកវិទ្យា

 ២៩-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុមគាំទ្រនិយាយថា ការលាយបញ្ចូលគ្នាអាចជាប្រភពនៃថាមពលស្អាតគ្មានដែនកំណត់ ដែលអាចជួយដោះស្រាយវិបត្តិអាកាសធាតុ។

បារាំង៖ គម្រោងលាយបញ្ចូលនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក បានឈានចូលដល់ដំណាក់កាលដំឡើង៥ឆ្នាំរបស់ខ្លួន។ បន្ទាប់ពីដំណាក់កាលនេះបញ្ចប់ គេនឹងចាប់ផ្ដើមប្រមូលផ្ដុំប្លាស្មាក្ដៅ ដែលត្រូវការសម្រាប់ថាមពលលាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាគារដែលមានតម្លៃ២៣.៥ប៊ីលានដុល្លារ ត្រូវបានសាងសង់នៅតំបន់ Saint-Paul-lez-Durance ភាគខាងត្បូងប្រទេសបារាំង។ ក្រុមគាំទ្រនិយាយថា ការលាយបញ្ចូលគ្នាអាចជាប្រភពនៃថាមពលស្អាតគ្មានដែនកំណត់ ដែលអាចជួយដោះស្រាយវិបត្តិអាកាសធាតុ។ គម្រោងអង្គការ Iter គឺជាកិច្ចសហការរវាងចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី និងអាមេរិក។ សមាជិកទាំងអស់ចូលរួមក្នុងថ្លៃសាងសង់។

អាគារ tokamak របស់អង្គការ Iter ដែលនឹងគ្រប់គ្រងការលាយបញ្ចូល
អាគារ tokamak របស់អង្គការ Iter ដែលនឹងគ្រប់គ្រងការលាយបញ្ចូល

ថាមពលនុយក្លេអ៊ែរបច្ចុប្បន្ននឹងពឹងផ្អែកលើការញែកចេញ ដែលធាតុគីមីធ្ងន់ត្រូវបានបំបែក ដើម្បីផលិតអង្គធាតុស្រាលជាងមុន។ ផ្ទុយទៅវិញ ការលាយបញ្ចូលនុយក្លេអ៊ែរដំណើការដោយផ្សំអង្គធាតុស្រាលពីរ ដើម្បីបង្កើតជាអង្គធាតុធ្ងន់មួយ។ វាបញ្ចេញថាមពលយ៉ាងច្រើន ជាមួយនឹងវិទ្យុសកម្មតិចតួចបំផុត។

ប្រធានាធិបតីបារាំង លោក Emmanuel Macron កំពុងនិយាយនៅក្នុងអង្គពិធី
ប្រធានាធិបតីបារាំង លោក Emmanuel Macron កំពុងនិយាយនៅក្នុងអង្គពិធី

គម្រោង Iter នឹងបង្ខាំងប្លាស្មាក្ដៅក្នុងអាគារមួយ ហៅថា tokamak ដើម្បីគ្រប់គ្រងប្រតិកម្មលាយ។ គម្រោងនេះនឹងជួយបង្ហាញថា តើការលាយបញ្ចូលគ្នាអាចផ្ដល់ផលចំណេញដែរទេ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា កិច្ចប្រឹងប្រែងនេះនឹងជួយបង្រួបបង្រួមប្រទេសជុំវិញ នូវផលប្រយោជន៍រួម។

កន្លែងនេះអាចមើលឃើញប្លាស្មាបង្កើតនៅក្នុងម៉ាស៊ីន ដែលជាការចាប់ផ្ដើមប្រតិបត្តិការគួរឲ្យកត់សម្គាល់ បន្ទាប់ពីដំណាក់កាលដំឡើងបញ្ចប់ នៅឆ្នាំ២០២៥៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T