ព្រឹកនេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺកូ​វី​ដ​-១៩​ ថ្មី​ ០៧​នាក់ ​និង​មានអ្នកជា​សះស្បើយ ០៧​នាក់

//s5.kh1.co/7a/7a42be6170cffba7dd6cb74cbd122663849d5dda.jpg
សង្គម

 ២៩-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

​ព្រឹក​នេះ ក្រសួងសុខាភិបាល​បានប្រកាសថា មានអ្នកជាសះស្បេីយ​ពីជំងឺកូវី-១៩ ចំនួន ០៧នាក់​ និងរកឃេីញអ្នកវិជ្ជមានវីរុសកូវីដ-១៩​ លេីក្រុមមួកខៀវ​ ០៤នាក់​ និងលេីក្រុមអ្នកដំណេីរមកពីប្រទេសឥណ្ឌូណេស៊ីកាលពីពេលកន្លងទៅនេះ ចំនួន​ ០៣នាក់។

ភ្នំពេញ៖ នៅ​ព្រឹក​នេះ ក្រសួងសុខាភិបាល​បានប្រកាសថា មានអ្នកជាសះស្បេីយ​ពីជំងឺកូវី-១៩ ចំនួន ០៧នាក់​ និងរកឃេីញអ្នកវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី លេីក្រុមមួកខៀវ​ ចំនួន ០៤នាក់​ និងលេីក្រុមអ្នកដំណេីរមកពីប្រទេសឥណ្ឌូណេស៊ីកាលពីពេលកន្លងទៅនេះ ចំនួន​ ០៣នាក់ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការកត់សម្គាល់ ករណីព្យាបាលជាសះស្បើយចំនួន ០៧នាក់ ក្នុងនោះ មានបុរសជនជាតិខ្មែរ ចំនួន០៦នាក់ និងស្ត្រីជនជាតិខ្មែរ អាយុ ២៥ ម្នាក់ផងដែរ។

សូមបញ្ជាក់ផងដែរថា មកទល់ព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺ កូវីដ-១៩ សរុបចំនួន ២៣៣​ ករណី ( ស្រី ៤៦នាក់ និង​ បុរស ១៨៧នាក់) និងចំនួនអ្នកព្យាបាលជាសះស្បើយសរុបមានចំនួន ១៥៤ ករណី ( ស្រី ៤០នាក់ និង បុរស ១១៤នាក់)៕

សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលខាងក្រោម៖

សេចក្ដីជូនដំណឹងពីក្រសួងសុខាភិបាល
សេចក្ដីជូនដំណឹងពីក្រសួងសុខាភិបាល
សេចក្ដីជូនដំណឹងពីក្រសួងសុខាភិបាល
សេចក្ដីជូនដំណឹងពីក្រសួងសុខាភិបាល
SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T