សម្រស់ សៀវ ឡុងនី ធ្វើអ្នកកំដរក្នុងពិធីមង្គលការមិត្ត វ៉ាដាច់កូនក្រមុំ

//s5.kh1.co/93/93508cb15a914d13e29cd7fae3fc9929fe4fa3af.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កម្រធ្វើជាអ្នកកំដរកូនក្រមុំបែបនេះណាស់ ដល់តែពេលធ្វើម្ដង ហ្វេនៗជាច្រើន លាន់មាត់សរសើរព្រោងព្រាអ ពីសម្រស់របស់តារាសម្ដែងស្រី Liu Yifei ដែលកំពុងតែមានការចាប់អារម្មណ៍ខ្លាំង នៅលើបណ្ដាញសង្គម

ចិន៖ កាលពីថ្មីៗនេះ វាបាន​ក្លាយទៅជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍មួយ ពីសំណាក់មហាជនជាច្រើន នៅលើគេហទំព័រ Sohu បន្ទាប់ពីបានបង្ហាញរូបភាព របស់តារាសម្ដែងស្រី Liu Yifei ក្នុងពេលដែលបានបានធ្វើអ្នកកំដរកូនក្រមុំ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ របស់មិត្តសំលាញ់នាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ហ្វេនៗជាច្រើន បានចូលមកសរសើរថា ​ Liu Yifei ពិតជាមានរូបសម្រស់ស្រស់ស្អាតខ្លាំង ហើយវាក៏ជារូបភាពដ៏កម្រទទួលបានណាស់ ក្នុងពេលដែលនាងធ្វើជាអ្នកកំដរបែបនេះ ព្រោះភាគច្រើន នាងតែងតែលេចមុខក្នុងពិធីឃោសនាធំៗ ជាមួយនឹងផលិតផលម៉ាកល្បីៗ ហើយនាងក៏កម្រនឹងថតរូប ក្នុងពេលចូលរួមសកម្មភាពផ្ទាល់ខ្លួន ដូចជា ធ្វើអ្នកកំដរកូនក្រមុំ នៅក្នុងពិធីមង្គលការរបស់ មិត្តជិតស្និទ្ធនាងណាស់។

ក្នុងនោះដែរ យោងតាមព័ត៌មានក៏បានបន្ថែមទៀតថា នៅក្នុងពិធីមង្គលការមិត្តភក្តិ របស់នាង នាងបានតុបតែងខ្លួនស្រស់ស្អាត ដូចជាទេពអប្សរ ក្នុងឈុតរ៉ូបពណ៌ខៀវខ្ចី ដែលបានធ្វើឱ្យមនុស្សជាច្រើន ស្ទើរតែភ្លេចទៅហើយថា នេះជាពិធីមង្គលការរបស់មិត្តនាង ព្រោះគ្រប់គ្នា មានការចាប់អារម្មណ៍ តែលើរូបនាងនៅពេលបង្ហាញសម្រស់ដ៏ទាក់ទាញរបស់ខ្លួននៅក្នុងពិធី ហើយអាចធ្វើឱ្យតួអង្គសំខាន់ ត្រូវបានមនុស្សជាច្រើនមើលរម្លង​ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

 Liu Yifei 
 Liu Yifei 
 Liu Yifei 
 Liu Yifei 
 Liu Yifei 
 Liu Yifei 
សម្រស់ Liu Yifei ក្នុងពេលធ្វើអ្នកកំដរ
សម្រស់ Liu Yifei ក្នុងពេលធ្វើអ្នកកំដរ
សម្រស់ Liu Yifei ក្នុងពេលធ្វើអ្នកកំដរ
សម្រស់ Liu Yifei ក្នុងពេលធ្វើអ្នកកំដរ
សម្រស់ Liu Yifei ក្នុងពេលធ្វើអ្នកកំដរ
សម្រស់ Liu Yifei ក្នុងពេលធ្វើអ្នកកំដរ
សម្រស់ Liu Yifei ក្នុងពេលធ្វើអ្នកកំដរ
សម្រស់ Liu Yifei ក្នុងពេលធ្វើអ្នកកំដរ
សម្រស់ Liu Yifei ក្នុងពេលធ្វើអ្នកកំដរ
សម្រស់ Liu Yifei ក្នុងពេលធ្វើអ្នកកំដរ
សម្រស់ Liu Yifei ក្នុងពេលធ្វើអ្នកកំដរ
សម្រស់ Liu Yifei ក្នុងពេលធ្វើអ្នកកំដរ
សម្រស់ Liu Yifei ក្នុងពេលធ្វើអ្នកកំដរ
សម្រស់ Liu Yifei ក្នុងពេលធ្វើអ្នកកំដរ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T