ជំនួបទល់នឹង Atalanta ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម PSG ម្នាក់នេះនឹងមិនមានវត្តមាននោះទេ

//s5.kh1.co/bc/bc96ae047f4d961797d5c7f49463b342a5e198ba.jpg
កីទ្បា

 ២៩-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Kylian Mbappe កីឡាករឆ្នើមរបស់ PSG នឹងអវត្តមានក្នុងវគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេទល់នឹង Atalanta ។

Kylian Mbappe កីឡាករឆ្នើមរបស់ PSG នឹងអវត្តមានក្នុងវគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេទល់នឹង Atalanta ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យក្មេងដែលបានជួយបារាំងឈ្នះការប្រកួត World Cup រូបនេះបានស្កេនលើរបួសកជើងរបស់គាត់កាលពីថ្ងៃចន្ទ ហើយ PSG បានប្រកាសថា គាត់នឹងខកខាន ៣ សប្តាហ៍ទៀត។ ដូចនេះ Mbappé នឹងមិនមានវត្តមាននោះទេសម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ Coupe de la Ligue នៅថ្ងៃសុក្រនេះជាមួយនឹងក្រុម Lyon ហើយក៏នឹងគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីជួយក្រុមក្នុងការប្រកួតប៉ះ Atalanta ផងដែរ។

Mbappe ប្រើឈើច្រត់ព្រោះរបួសធ្ងន់
Mbappe ប្រើឈើច្រត់ព្រោះរបួសធ្ងន់

ជាការកត់សម្គាល់ ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League នៅទីក្រុង Lisbon នឹងត្រូវប្រកួតនៅថ្ងៃទី ១២ ខែសីហា ហើយ Mbappe ក៏ទំនងជាមិនទាន់អាចជាសះស្បើយនោះដែរក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រសិនបើ PSG ឡើងទៅវគ្គបន្តទៀត។

Mbappe ដេកឈឺព្រោះរបួសធ្ងន់ធ្ងរ
Mbappe ដេកឈឺព្រោះរបួសធ្ងន់ធ្ងរ

សេចក្តីថ្លែងការណ៍របស់ PSG បានសរសេរថា “លទ្ធផលនៃការស្កេនថ្ងៃនេះបានបញ្ជាក់ពីស្នាមជាំកជើងជាមួយនឹងការប៉ះទង្គិចដល់សរសៃផ្នែកខាងក្រៅ។ តាមរយៈរបួសនេះ Mbappe ត្រូវបានគេរំពឹងថា នឹងត្រូវសម្រាកប្រហែលបីសប្តាហ៍ផងដែរ៕

ប្រភពTribal Football

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T