តោះដើរលេង! បោះតង់ ដើរ​ព្រៃ ជិះទូក និងខ្សែរ៉ក នៅឧទ្យានជាតិបុទុមសាគរ​

//s5.kh1.co/21/212f77179b7d5c1c1f899878fd1ffb2fd082ef4d.jpg
សង្គម

 ២៨-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នៅខែក្រោយនេះ រដ្ឋាភិបាល​នឹង​ផ្តល់សងវិញ​នូវថ្ងៃឈប់​សម្រាករយៈ​ពេល ៥ ថ្ងៃ ដោយមិន​គិត​ថ្ងៃសៅរ៍ អាទិត្យបួនថ្ងៃទៀត ចំពោះ​បុណ្យចូលឆ្នាំ​ខ្មែរ​ដែល​ត្រូវ​បាន​ផ្អាក់​កាល​ពីខែមេសា។

កោះកុង៖ នៅខែក្រោយនេះ រដ្ឋាភិបាល​នឹង​ផ្តល់សងវិញ​នូវថ្ងៃឈប់​សម្រាករយៈ​ពេល ៥ ថ្ងៃ ដោយមិន​គិត​ថ្ងៃសៅរ៍ អាទិត្យបួនថ្ងៃទៀត ចំពោះ​បុណ្យចូលឆ្នាំ​ខ្មែរ​ដែល​ត្រូវ​បាន​ផ្អាក់​កាល​ពីខែមេសា។ ប៉ុន្តែ តើ​លោក​អ្ន​ក​បាន​សម្រេច​ចិត្តទៅដើរលេង​ឯណា​ហើយ​ឬនៅ?  យើង​សូម​នាំលោក​អ្នក​ទៅ​កម្សាន្ត​នៅឧទ្យានជាតិបទុមសាគរ ដែល​ស្ថិត​នៅ​ខេត្ត​កោះកុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឧទ្យានជាតិបុទុមសាគរខេត្តកោះកុងដែលជាឧទ្យានជាតិធំជាងគេនៅលើផ្ទៃដី ១៧១ ០០០ ហិកតា។ ឧទ្យានដ៏ធំនេះគឺជាជម្រករបស់ប្រភេទសត្វព្រៃដែលជិតផុតពូជនៅលើពិភពលោកដែលរួមមានសត្វពង្រូល ខ្លាឃ្មុំធំ ខ្មាឃ្មុំ​តូច ភេ និង​ខ្លាត្រី។ វាក៏ជា​តំបន់ទេសភាព​ដ៏​ស្រស់ត្រកាលគួរឲ្យ​គយគន់ ជាមួយ​នឹងខ្យល់អាកាស​ជា​ទីមនោរម្យ ដែល​ធ្វើ​ឲ្យ​លោក​អ្នក​ស្ទើតែភ្លេច​នូវ​ខ្យល់​អាកាស​ដ៏​អាប់​អួល​នៅ​ក្នុងទីក្រុង។

រូបភាពរក្សាសិទ្ធិដោយខ្មែរឡូត
រូបភាពរក្សាសិទ្ធិដោយខ្មែរឡូត

លោក​អ្នក​អាច​មក​លេង​កន្លែងនេះ​បាន​តាម​រយៈរមណីយដ្ឋានបោះតង់ Cardamom Tented Camp ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយអង្គការ​សម្ព័ន្ធភាពសត្វព្រៃ (Wildlife Alliance) កាល​ពីឆ្នាំ ២០១៧ ស្ថិត​នៅ​តាម​ដងព្រែកតាចាន់ នៅក្នុង​ព្រៃខៀវស្រងាត់។ ជាមួយ​នឹង​កញ្ចប់​តម្លៃ ១៧៥ ដុល្លារ លោក​អ្នក​អាច​សម្រាកនៅ​រមនីយដ្ឋាន​នេះរយៈពេល ៣ ថ្ងៃ ២ យប់។

ស្តាប់មើលទៅ តម្លៃហាក់ដូចជាថ្លៃបន្តិច ប៉ុន្តែវា​មាន​បូកបញ្ចូលនូវ​តង់​តាម​បែបសាហ្វារីដ៏​ធំទូលាយមាន​អគ្គីសនីប្រើប្រាស់និង​កង្ហារ អាហារ​និង​ភេសជ្ជៈ (លើកលែងតែគ្រឿងស្រវឹង) ការ​ជិះខ្សែរ៉ក់​កាត់​ព្រែកតាចាន់ ការ​ជិះ​ទូកកៃយ៉ាកតាម​ចិត្តចង់ ព្រម​ទាំងមគ្គុទេសទេសចរណ៍​ដែល​នាំ​លោក​អ្នក​ដើរព្រៃផងដែរ។ លោក​អ្នក​អាច​កក់​កញ្ចប់​ធ្វើដំណើរ​បានតាម​រយៈអ៊ីមែល [email protected]

រូបភាពរក្សាសិទ្ធិដោយខ្មែរឡូត
រូបភាពរក្សាសិទ្ធិដោយខ្មែរឡូត

ដើម្បីទៅកន្លែងនេះបាន លោកអ្នកត្រូវ​ធ្វើដំណើរ​ដោយ​រថយន្តតាមទិសអាគ្នេយ៍ពីភ្នំពេញឆ្ពោះទៅផ្លូវជាតិលេខ ៤ ទៅកាន់ខេត្តកោះកុងប្រហែល ៥ ម៉ោងហើយបត់ទៅផ្លូវលេខ ៤៨ ។ បន្ទាប់ពីប្រហែលមួយម៉ោងទៀតអ្នកនឹងទៅដល់កន្លែងមួយ ដែលជាកន្លែងដែលអ្នកត្រូវបានទទួលដោយមគ្គុទេសមួយក្រុមដែលនឹងនាំអ្នកទៅដល់ឧទ្យានតាមទូកមួយ។

មានរយៈពេលប្រហែល ២០ នាទីការជិះទូកកម្សាន្តគឺជាការចាប់ផ្តើមនៃដំណើរផ្សងព្រេងដ៏រំភើបមួយ។ នៅពេលទូកដើរនៅតាមដងទន្លេព្រែកតាចាន់អ្នកនឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញទេសភាពដូចជា ទន្លេដ៏ថ្លាជាមួយទឹកថ្លាខ្យង ព្រៃនៅទាំងសងខាងទន្លេ បក្សីព្រៃ និងសត្វព្រៃមានស្វានិងទោចជាដើម។

ពេល​ទៅដល់រមណីយដ្ឋានបោះតង់ Cardamom Tented Camp លោក​អ្នក​អាច​ចុះ​ទៅ​មុជទឹក​ព្រែក ជិះខ្សែរ៉កកាត់ទន្លេ ឬចែវទូកកៃយ៉ាកតាម​ដងព្រែកយ៉ាង​សប្បាយ។ ជាទូទៅ​ មិន​មាន​មនុស្សច្រើនមក​លេងកន្លែងនេះទេ ដោយ​សារ​តែ​មិន​សូវ​មាន​អ្នក​ស្គាល់។  នៅថ្ងៃទីពីរ មគ្គុទេសទេសចរណ៍នឹង​នាំ​លោក​អ្នក​ដើរព្រៃក្នុងឧទ្យានជាតិ តែ​សកម្មភាព​នេះ​តម្រូវ​ឲ្យ​អ្នក​មាន​កម្លាំងគ្រប់គ្រាន់ ព្រោះត្រូវ​ចែវទូកនិង​ដើរឆ្ងាយ​ត្រលប់​មកវិញ។ បន្ទាប់​ពីនេះ អ្នក​អាច​បន្តសកម្មភាព​កម្សាន្ត​នានាដោយសេរី មុនពេល​ត្រលប់​មកវិញ​នៅរសៀលថ្ងៃទីបី។

ការ​មក​កម្សាន្ត​នៅ​កន្លែងនេះក៏អាច​ឲ្យ​លោក​អ្នក​សាងអំពើល្អ ផងដែរ​ព្រោះថា តាម​ការឲ្យដឹងរបស់​លោក Allan Michaud ជា​ប្រធាន​គ្រប់គ្រងនៅទីនេះ រមណីយដ្ឋានបោះតង់ Cardamom Tented Camp បាន​បង់វិភាគទានជា​ប្រាក់ខែ ២០ ភាគរយ​របស់​អនុរក្ស​សត្វព្រៃ និង​ព្រៃឈើនៅ​ក្នុង​ឧទ្យានជាតិដែល​ជា​អ្នក​ការពារ​ធម្មជាតិ​ពី​ការ​បំផ្លាញ​របស់​ព្រានព្រៃនិង​អ្នក​កាប់ឈើខុសច្បាប់៕

រូបភាពរក្សាសិទ្ធិដោយខ្មែរឡូត
រូបភាពរក្សាសិទ្ធិដោយខ្មែរឡូត
រូបភាពរក្សាសិទ្ធិដោយខ្មែរឡូត
រូបភាពរក្សាសិទ្ធិដោយខ្មែរឡូត
រូបភាពរក្សាសិទ្ធិដោយខ្មែរឡូត
រូបភាពរក្សាសិទ្ធិដោយខ្មែរឡូត
រូបភាពរក្សាសិទ្ធិដោយខ្មែរឡូត
រូបភាពរក្សាសិទ្ធិដោយខ្មែរឡូត
Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T