បាត់មុខយូរ! តួរឿងកែងឆេះជង្គង់ហោះ ឡើងប្លែក១៨០ដឺក្រេ មើលលែងចង់ស្គាល់

//s5.kh1.co/c0/c057cb5fc8332fbce6e33799c629fb8fee173b46.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ខានឃើញមុខយូរ Petchtai Wongkamlao ឡើងគីឡូស្រើតៗលើសពីមុនច្រើននិង មើលទៅចាស់ជាងមុនគួរសមដែរ រហូតដល់ថ្នាក់មើលលែងចង់ស្គាល់។

ថៃ៖ Petchtai Wongkamlao គឺជាតារាសម្តែងរបៀបកំប្លែង របស់ប្រទេសថៃដែល បានសាងស្នាដៃមិនតិចនោះទៅលើវិស័យឧស្សាហកម្មភាពយន្តជាច្រើន ដោយប្រើប្រាស់បច្ចេកទេស និងទេពកោសល្យដែល ធ្វើឲ្យទស្សនិកជន តាមដានទស្សនា យ៉ាងជក់ចិត្តដិតអារម្មណ៍តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ រយៈពេលលើសពី៣០ឆ្នាំហើយ ដែលតារាប្រុសម្នាក់នេះ បានប្រឡូកក្នុងវិស័យសិល្បៈ រីឯភាពយន្តបានសម្តែងគឺមានលើសពី៤០ភាពយន្ត ទៅទៀត ប៉ុន្តែគួរឲ្យសោកសា្តយ មានអាយុរាងជ្រេបន្តិចទៅហើយ ដែលនេះជាមូលហេតុជម្រុងឲ្យភាពល្បីល្បាញរបស់គាត់ ធ្លាក់ចុះយ៉ាងគំហុក។

ដោយឡែក ក្នុងរយៈពេល បច្ចុប្បន្ននេះ អតីតដៃគូសម្តែងជាមួយ Tony Jaa មានអាយុ៦៥ឆ្នាំទៅហើយ ដោយមានប្រពន្ធនិង កូនប៉ុន្មាននាក់នៅយ៉ាងមានក្តីសុខប៉ុន្តែអ្វីដែលធ្វើឲ្យមានការចំលែកចិត្តទៀតនោះ គឺតារាប្រុសជើងចាស់រូបនេះឡើងគីឡូស្រើតៗលើសពីមុនច្រើនគួរសមដែរ រហូតដល់ថ្នាក់មើលលែងចង់ស្គាល់។

គួររម្លឹកដែរ Petchtai Wongkamlao បានបាត់មុខពីសិល្បៈតាំងពីឆ្នាំ២០១៣ ដោយភាពយន្តដែលគាត់សម្តែងចុងក្រោយមានចំណងជើងថា «The Protector » វគ្គ២ ៕

Petchtai Wongkamlaoនិងប្រពន្ធ 
Petchtai Wongkamlaoនិងប្រពន្ធ 
Petchtai Wongkamlao ក្នុងរឿងកែងឆេះជង្គង់ហោះ
Petchtai Wongkamlao ក្នុងរឿងកែងឆេះជង្គង់ហោះ
Petchtai Wongkamlao នៅក្នុងភាពយន្ត
Petchtai Wongkamlao នៅក្នុងភាពយន្ត
Petchtai Wongkamlao 
Petchtai Wongkamlao 
Petchtai Wongkamlao 
Petchtai Wongkamlao 
View this post on Instagram

https://youtu.be/jxNNAwYKiFM

A post shared by Mot (@motjokmok) on

វីដេអូPetchtai Wongkamlao បង្ហោះនៅក្នុង Instagram
View this post on Instagram

มาหาหมาน้อย

A post shared by Mot (@motjokmok) on

វីដេអូPetchtai Wongkamlao បង្ហោះនៅក្នុង Instagram
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T