ធ្លាប់តែឃើញយានអវកាសឬផ្កាយរណបរុករកលំហ ស្រាប់តែពេលនេះ អង្គការណាសាបង្ហាញបាឡុងស្រាវជ្រាវអវកាសម្ដង

//s5.kh1.co/2d/2d6f9281eb94dabc54bf309d480e820032241b72.jpg
បច្ចេកវិទ្យា

 ២៨-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

នៅលើបាឡុងនេះមានបំពាក់ឧបករណ៍ពិសេសៗដូចជា ប្រព័ន្ធតេឡេទស្សន៍អាំងប្រាក្រហម និងប្រព័ន្ធត្រជាក់ពិសេស ដែលអាចរក្សាសីតុណ្ហភាពឧបករណ៍អាំងប្រាក្រហម។

បរទេស៖ អង្គការណាសាគ្រោងបញ្ជូនបាឡុងដ៏ធំសម្បើមមួយ ទៅក្បែរបរិយាកាសរបស់ផែនដី ដើម្បីស្វែងយល់ពីអាថ៌កំបាំងអំពីរបៀប ដែលផ្កាយនិងភពកកើត។ បេសកកម្ម ASTHROS នឹងចេញដំណើរពីទ្វីបអង់តាក់ទិក នៅខែធ្នូ ឆ្នាំ២០២៣ ហើយចំណាយពេល៣សប្ដាហ៍ នៅបរិយាកាសនៃស្រទាប់អូហ្សូន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សមាសធាតុរបស់វារួមមាន បាឡុងទំហំប៉ុនតារាងបាល់ទាត់មួយ និងតេឡេទស្សន៍អាំងប្រាក្រហម ដែលត្រូវបានរចនាឡើងដើម្បីអាចចាប់ពន្លឺ ដែលភ្នែកមនុស្សធម្មតាមិនអាចមើលឃើញ។ វិស្វករមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់អង្គការណាសា នឹងចាប់ផ្ដើមការធ្វើតេស្ដនៅខែក្រោយ។

បាឡុងសម្រាប់ស្រាវជ្រាវលំហអវកាស
បាឡុងសម្រាប់ស្រាវជ្រាវលំហអវកាស

អង្គការណាសាបានបញ្ជាក់ថា នៅពេលបាឡុងនេះរីកប៉ោង វានឹងមានប្រវែងរហូតដល់១២១ម៉ែត្រ។ នៅលើបាឡុងនេះមានបំពាក់ឧបករណ៍ពិសេសៗដូចជា ប្រព័ន្ធតេឡេទស្សន៍អាំងប្រាក្រហម និងប្រព័ន្ធត្រជាក់ពិសេស ដែលអាចរក្សាសីតុណ្ហភាពឧបករណ៍អាំងប្រាក្រហម ឲ្យនៅត្រឹមសូន្យ ឬក៏សីតុណ្ហភាពត្រជាក់បំផុតដែលវាអាចធ្វើបាន។

តេឡេទស្សន៍ ASTHROS ប្រើរលកពន្លឺអាំងប្រាក្រហមឆ្ងាយ ដែលមិនអាចមើលឃើញដោយភ្នែកមនុស្ស ហើយវាចាប់រូបភាពឆ្លុះចូលទៅឧស្ម័នក្រាស់នៃផ្នែកក្នុងលំហ ដែលផ្កាយបានកកើត។ បាឡុងនឹងហោះនៅក្រោមព្រំដែននៃលំហ ដែលមានរយៈកម្ពស់ប្រហែល ៣៩គីឡូម៉ែត្រ។ ក្រុមការងារអាចគ្រប់គ្រងតេឡេទស្សន៍ពីលើដី និងទាញយកទិន្នន័យរបស់វា សម្រាប់ការវិភាគភ្លាមៗ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T