Fan Bing Bing ឈប់ទាក់ទងជាមួយ Li Chen ជាងមួយឆ្នាំ ទើបដាច់ចិត្តទម្លាយអារម្មណ៍ពិតលើកដំបូងថា...

//s5.kh1.co/02/02459035e9c9421542a1edcbb1afd57ed9a090fd.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មួយឆ្នាំបន្ទាប់ពីការបែកបាក់និងការលុបចោលអាពាហ៍ពិពាហ៍ជាមួយ Li Chen កាលពីខែ មិថុនា ២០១៩ កន្លងទៅ Fan Bing Bing បានចែករំលែកអំពីអារម្មណ៍របស់នាងជាលើកដំបូង ស្ដាប់ហើយគួរឲ្យអាណិត។

ចិន៖ នៅថ្ងៃទី ២៨ ខែ កក្កដានេះ ផ្ទាល់តែម្ដង អ្នកកាសែតបរទេសម្នាក់ បានរាយការណ៍ថា តារាសម្ដែង Fan Bing Bing ទើបតែបានបញ្ចប់ការថតរូប និងធ្វើកិច្ចសម្ភាសន៍ជាផ្លូវការមួយ នៅលើទស្សនាវដ្ដី STYLE ដែលជាទស្សនាវដ្ដីម៉ូដដ៏ល្បីមួយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងបទសម្ភាសន៍នេះដែរ ជាលើកទីមួយហើយ ដែលតារាស្រីរូបនេះ បាននិយាយសារភាពពី អារម្មណ៍ពិតរបស់នាង អំពីចំណងស្នេហ៍រយៈពេល៤ឆ្នាំ និងការបញ្ចប់ទំនាក់ទំនងជាមួយ Li Chen ដែលជាគូដណ្ដឹង បន្ទប់ពីបានបែកបាក់គ្នារយៈពេលជាងមួយឆ្នាំំកន្លងមកនេះ ដោយនាងបាននិយាយថា៖ 

ខ្ញុំបានយំតែម្នាក់ឯងនៅពាក់កណ្តាលអធ្រាត្រ។ ខ្ញុំបានព្យាយាមចេញពីភាពងងឹត ដែលបានដាក់បន្ទុកលើរូបខ្ញុំ ទាំងផ្លូវកាយនិងផ្លូវចិត្ត។ ការយំតែងតែជាមធ្យោបាយដ៏ល្អបំផុតក្នុងការបញ្ចេញអារម្មណ៍របស់ខ្ញុំ។ ប៉ុន្តែបន្ទាប់ពី ខ្ញុំយំខ្ញុំយល់ថាជីវិតនេះនៅតែបន្ត។ ខ្ញុំត្រូវតែក្លាយជាអ្នកសុទិដ្ឋិនិយម ដែលតែងតែជឿថា៖ បន្ទាប់ពីភ្លៀង ខ្ញុំនឹងបានឃើញឥន្ធនូមួយ

Fan Bing Bing

គួរបញ្ជាក់ថា អស់រយៈពេលជាងមួយឆ្នាំមកហើយ បន្ទាប់ពីការបញ្ចប់ចំណងស្នេហ៍ជាមួយគូដណ្តឹង លោក Li Chen កាលពីខែមិថុនា ឆ្នាំ ២០១៩ មក Fan Bing Bing បានទទួលរង នូវពាក្យចចាមអារ៉ាមជាបន្តបន្ទាប់ ដែលធ្វើឲ្យនាងកាន់តែសោកសៅ ពិសេសនាងរឹតតែរងសម្ពាធផ្លូវចិត្តខ្លាំង ប៉ុន្តែយ៉ាងណាមិញ តារាស្រីរូបនេះ នៅតែរឹងមាំតស៊ូ បានយ៉ាងល្អប្រសើរផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Fan Bing Bing
Fan Bing Bing
Fan Bing Bing និង Li Chen
Fan Bing Bing និង Li Chen
Fan Bing Bing និង Li Chen
Fan Bing Bing និង Li Chen
Fan Bing Bing 
Fan Bing Bing 
Fan Bing Bing 
Fan Bing Bing 
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T