ខ្សែបម្រើសញ្ជាតិប្រេស៊ីលម្នាក់ បានក្លាយជាគោលដៅរបស់ក្លិប Atletico Madrid តាមប្រមាញ់

//s5.kh1.co/ec/ec7423ef8be64315de05e0f93c636fd0c0f43b9b.jpg
កីទ្បា

 ២៨-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មិនត្រឹមតែក្លិប Atletico Madrid នោះទេ សូម្បីតែក្លិប Porto និងក្លិប Valencia ក៏ចាប់អារម្មណ៍ក្នុងការប្រជែងយកកីឡាករខ្សែបម្រើសញ្ជាតិប្រេស៊ីល Evander យកទៅរួមក្លិបផងដែរ

ប្រេស៊ីល៖ យោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ក្លិប Atletico Madrid ជាក្លិបស្ថិតក្នុងចំណោមក្លិបនៅអឺរ៉ុបមួយចំនួនដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាប្រជែងយកខ្សែបម្រើសញ្ជាតិប្រេស៊ីល កីឡាករ  Evander ពីក្រុម Midtjylland របស់ប្រទេសដាណឺម៉ាក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ ២២ ឆ្នាំរូបនេះបានទាក់ទាញការចាប់អារម្មណ៍ដោយសារទេពកោសល្យរបស់ខ្លួននៅពាសពេញទ្វីបអឺរ៉ុបចាប់តាំងពីចូលរួមជាមួយក្លឹប Midtjylland មកពីក្លឹប Vasco da Gama ក្នុងឆ្នាំ ២០១៨ ។ កាលពីរដូវកាលមុនកីឡាកររូបនេះបង្ហាញខ្លួនបាន ៣២ លើកនៅគ្រប់ការប្រកួតទាំងអស់ដោយស៊ុតបញ្ចូលទីបាន ៩ គ្រាប់ និងជួយចែកបាល់បាន ១១ ដង។

កីឡាករ Evander
កីឡាករ Evander

ទីភ្នាក់ងារសារព័ត៌មាន Gazeta Esportiva បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្លឹប Midtjylland កំពុងតែដាក់តម្លៃខ្លួនសម្រាប់កីឡាកររូបនេះយ៉ាងតិច ១០ លានអឺរ៉ូ។

អតីតកីឡាករជម្រើសជាតិប្រេស៊ីលអាយុក្រោម ១៧ ឆ្នាំរូបនេះក៏កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិប Porto និងក្លិប Valencia ផងដែរ។

កីឡាករ Evander
កីឡាករ Evander

ជាការកត់សម្គាល់ កាលពីខែមករា ឆ្នាំ ២០១៨ កីឡាករ Evander បានក្លាយជាកីឡាករក្មេងជាងគេដែលបានរកគ្រាប់បាល់ ២ ដងឱ្យក្លិប Vasco da Gama ក្នុងការប្រកួតក្នុងក្របខណ្ឌ Copa Libertadores នៅពេលប៉ះជាមួយក្លិប Universidad de Concepcion របស់ប្រទេស Chile ក្នុងជ័យជម្នះ ៤-០ នៅពេលរូបគេទើបតែមានអាយុ ១៩ ឆ្នាំ៕

កីឡាករ Evander
កីឡាករ Evander
កីឡាករ Evander
កីឡាករ Evander

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T