Yang Zi បាក់មុខមិនស្ទើរ ក្រោយត្រូវគេរិះគន់រឿងស្លៀកខោអាវគុណភាពអន់ ពេលទៅចូលរួមកម្មវិធី

//s5.kh1.co/af/afc7d0fa78423052a4482baf2dfafa8bff8b4f79.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មកបង្ហាញខ្លួននៅក្នុងកម្មវិធីម្ដង តារាសម្ដែងស្រីល្បីឈ្មោះ Yang Zi ត្រូវបាក់មុខយ៉ាងខ្លាំង បន្ទាប់ពីមានគេរិះគន់ថា នាងស្លៀកសម្លៀកបំពាក់ដែលមានគុណភាពអន់ ពេលទៅចូលរួមនៅក្នុងកម្មវិធី ផងដែរ

ចិន៖​ កាលពីថ្មីៗនេះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយ Yang Zi បានបង្ហាញខ្លួននៅក្នុងកម្មវិធីមួយ ហើយទទួលបានការចាប់អារម្មណ៍ ពីសំណាក់អ្នកគាំទ្រជាច្រើន ជាមួយនឹងរូបភាពដែលត្រូវបានកែសម្រួល ព្រមទាំងបានចែករំលែកនៅលើបណ្តាញសង្គម ដោយទទួលបាននូវការសរសើរយ៉ាងខ្លាំង ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ចំពោះរូបភាពរបស់នាង ដែលថតបាននៅក្នុងព្រឹត្តិការណ៍ផ្ទាល់វិញ ស្រាប់តែ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម មិនតិចនាក់នោះទេ ផ្ទុះភាពភ្ញាក់ផ្អើល ហើយបានបន្សល់ទុកនូវមតិយោបល់ចម្រុះគ្នាជាច្រើន ព្រោះនៅក្នុងនោះ រូបរាងរបស់នាង ហាក់ដូចជាមានភាពខុសគ្នា​ពីរូបភាព ដែលត្រូវបានគេកែសម្រួល ដែលមើលទៅពិតជាបង្ហាញថា នាងហាក់ដូចជាឡើងគីឡូយ៉ាងខ្លាំង ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យហ្វេនៗក៏ដូចជាអ្នកលេងបណ្ដាញសង្គម ចាប់អារម្មណ៍ខ្លាំងនោះគឺ ឈុតសម្លៀកបំពាក់ ដែលនាងបានស្លៀកពាក់ នៅអំឡុងពេលចូលរួមកម្មវិធី ដែលអ្នកទាំងនោះបានកត់សម្គាល់ឃើញថា ឈុតមួយនេះ ហាក់ដូចជាមានគុណភាពអន់ពេកហើយ ព្រោះតាមរយៈរូបភាពក្នុងកម្មវិធី ពួកគេបានប្រទះឃើញ ផ្នែកសំពត់មានភាពជ្រីវជ្រួញ នៅពេលនាងបង្ហាញខ្លួននៅទីឆាកផងដែរ។

យ៉ាងណាមិញ នៅលើគេហទំព័រ Sohu ក៏មានអ្នកចូលមកខមិន ដោយបាន និយាយថា សំពត់របស់ Yang Zi គឺមានគុណភាពទាបណាស់។  ហើយសម្រាប់អ្នកទទួលបន្ទុករៀបចំការស្លៀកពាក់ឲ្យ Yang Zi ក៏ត្រូវបានគេស្ដីបន្ទោស ដែលធ្វើឲ្យសភាពរបស់ Yang Zi ត្រូវធ្លាក់ចុះ និង ត្រូវបានគេយកទៅនិយាយតៗគ្នា ជាច្រើនបែបនេះ ៕​

សូមទស្សនារូបភាពខាងក្រោម៖

Yang Zi 
Yang Zi 
Yang Zi 
Yang Zi 
Yang Zi
Yang Zi
រូបភាព ដែល Yang Zi  នៅក្នុងសម្លៀកបំពាក់ដែលត្រូវគេរិះគន់ ថា មានគុណភាពអន់

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T