មកដឹងរឿងរ៉ាវទាំង ៩យ៉ាង ដែលអ្នកមិនធ្លាប់បានដឹងពីតារាសម្តែងស្រីដ៏ល្បីឈ្មោះ Bella Ranee

//s5.kh1.co/09/09bca1e65e0b9d6a5e7c7fdae4b839802e349246.gif
នារី

 ២៨-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រឿងរ៉ាវទាំង ៩យ៉ាងពីកញ្ញា Bella

ថៃ៖ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពខ្លាំង ព្រមទាំងមានសម្រស់ស្រស់ស្អាតក្នុងចំណោមតារាថៃស្រីៗជាច្រើន ប៉ុន្តែអ្នកទាំងអស់គ្នាប្រាកដជាមិនធ្លាប់បានដឹងពីរឿងរ៉ាវទាំង ៩របស់តារាសម្តែងស្រី Bella Ranee ឡើយ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. តារាសម្តែងស្រីកញ្ញា Bella កើតនៅក្នុងថ្ងៃទី  ២៤ ខែធ្នូ ឆ្នាំ១៩៨៩។ សព្វថ្ងៃនេះកញ្ញា Bella អាយុ ៣០ឆ្នាំ។

២. Bella ជាកូនកាត់ថៃ-អង់គ្លេស ដែលឱពុករបស់គាត់ជាជនជាតិអង់គ្លេស។ រីឯម្តាយរបស់គាត់ជាជនជាតិថៃ។

៣. កញ្ញា Bella បានសិក្សាកម្រិតអនុវិទ្យាល័យនៅសាលា Sarawithaya។ ហើយនាងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតនៅសាកលវិទ្យា Thammasat ផ្នែកសារព័ត៌មាន និង សារគមនាគមន៍ ។

៤. នៅក្នុងឆ្នាំ ២០១១ Bella បានចាប់ផ្តើមចូលប្រឡូកក្នុងវិស័យសិល្បៈ និងបានសម្តែងរឿងដំបូងមានចំណងជើងថា "Roy Marn"។ ហើយបុស្តិ៍ទូរទស្សន៍ដែល Bella បានធ្វើការជាមួយបុស្តិ៍ TV3 រហូតមកដល់ពេលបច្ចុប្បន្ននេះតែម្តង។

៥. រឿងល្បីៗដែល Bella បានសម្តែងជាច្រើនមានដូចជា បុព្វសន្និវាស, សុភាពបុរសទាំង៥, ស្នេហ៍ជ្រេកវណ្ណៈ និង ឧត្តមភរិយា។

៦. Bella មានទំនាក់ទំនងដៃគូស្នេហាជាមួយនឹងតារាសម្តែងដូចគ្នាគឺលោក Weir Sukollawat​។ រវាងស្នេហារបស់អ្នកទាំងពីរគឺមានរយៈពេល ៨ឆ្នាំមកហើយ។

៧. មកទល់នឹងពេលនេះ គណនីអ៊ីនស្តា្រក្រាម របស់ Bell មានអ្នក Follow រហូតដល់ជាង ៧ លាន ឯណ្ណោះ។

៨. រឿងភាគដែលធ្វើឲ្យមហាជនស្គាល់ Bella កាន់តែខ្លាំងនៅក្នុងរឿងភាគដែលមានចំណងជើងថា "Khun Chai Ronapee" ដែលនាងបានសម្តែងជាមួយលោក James Jirayu លើកដំបូង។

៩. ពេលទំនេរពីការងារសិល្បៈ Bella ចូលចិត្តយកពេលហាត់ប្រាណ ជាពិសេសនាងចូលចិត្តហាត់ Yoga៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា Bella
កញ្ញា Bella
កញ្ញា Bella
កញ្ញា Bella
កញ្ញា Bella
កញ្ញា Bella
កញ្ញា Bella
កញ្ញា Bella
កញ្ញា Bella
កញ្ញា Bella
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T