មកស្គាល់កង្កែបយក្សនៅលើពិភពលោក ប៉ុន្តែកំពុងគំរាមកំហែង និងជិតផុតពូជផងដែរ

//s5.kh1.co/d7/d77d498faec661200afe10d0b6d0a3f19d2facc8.jpg
បច្ចេកវិទ្យា

 ២៨-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កង្កែបប្រភេទនេះរស់នៅពេញមួយជីវិតរបស់វា ក្នុងបឹងទីទីកាកា និងបឹងទឹកប្រៃក្បែរមាត់សមុទ្រនៅក្បែរគ្នាផងដែរ។

បរទេស៖ ស្ថាប័នវិទ្យាសាស្ត្រចំនួន៥កំពុងចូលរួមកម្លាំង ក្នុងកិច្ចប្រឹងប្រែងឆ្លងកាត់ព្រំដែន ដើម្បីការពារកង្កែបយក្សបឹងទីទីកាកា (កង្កែប Telmatobius coleus)។ វាជាសត្វមួយក្នុងចំណោមកង្កែបយក្សនៅលើពិភពលោក និងរស់នៅក្នុងទឹកនៃបឹងទីទីកាកា ដែលស្ថិតនៅជាប់ជាប់ព្រំដែនរវាងប្រទេសប៉េរូនិងបូលីវី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គោលបំណងនៃគម្រោងគឺ ដើម្បីធានាអនាគតរបស់កង្កែបដែលជិតផុតពូជ។ ថលជលិកសត្វត្រូវបានគំរាមកំហែង ដោយការពុលពីការជីកយករ៉ែ ហើយក៏ដោយសារការប្រើប្រាស់វានៅក្នុងឱសថបុរាណផងដែរ។ ក្រុមអ្នកវិទ្យាសាស្ត្រនឹងសិក្សាពីជម្រករបស់កង្កែបយក្សបឹងទីទីកាកា ហើយក៏ធ្វើការវិភាគហ្សែនផងដែរ ដើម្បីរកវិធីការពារប្រភេទសត្វល្អបំផុត។

កង្កែបប្រភេទនេះរស់នៅពេញមួយជីវិតរបស់វា ក្នុងបឹងទីទីកាកា និងបឹងទឹកប្រៃក្បែរមាត់សមុទ្រនៅក្បែរគ្នាផងដែរ។ វាមានស្បែកយារនិងកំប៉ោង នៅជុំវិញខ្លួនរបស់វាជាផ្នត់។ អ្នកវិទ្យាសាស្ត្រគិតថា សន្ទះគ្របស្បែកជួយឲ្យកង្កែបស្រូបយកអុកស៊ីសែនកាន់តែច្រើន នៅក្នុងទឹកបឹងដែលមានទីតាំងស្ថិតនៅកម្ពស់ ៣,៨០០ម៉ែត្រខាងលើកម្រិតកម្ពស់ទឹកសមុទ្រ។

កង្កែប Telmatobius coleus គឺធំ គ្រាន់តែខ្លួនរបស់ពួកវាតែឯង មានប្រវែងទៅដល់១៤.៥សង់ទីម៉ែត្រ។ វាជាប្រភេទសត្វដែលអាចត្រូវបានគេរកឃើញនៅក្នុងទឹក ជម្រៅរហូតដល់១០០ម៉ែត្រ៕

រូបភាព៖ 

https://s5.kh1.co/__image/w=650,h=366,q=100/a1/a18b102b433f98daa50a2731cf0a6ea9d9f4a08b.jpg
https://s5.kh1.co/__image/w=650,h=366,q=100/a2/a2b6dc694ac464f9a129d6b26fa924bb1e1980f8.jpg
https://s5.kh1.co/__image/w=650,h=366,q=100/1c/1cccc887b6698f3ceedae4b3bcd35ca5c0a85c60.jpg
https://s5.kh1.co/__image/w=650,h=366,q=100/f1/f1a614c84d9743b09b22935271d3173d0f6f07f5.jpg
https://s5.kh1.co/__image/w=650,h=366,q=100/b7/b7761058d38fffebb2736a85e51b9e44eff1adcc.jpg
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T