នេះជារឿងចម្លែកមួយ និង មិននឹកស្មានដល់ ដែលកូនក្មេង ដែលទើបតែមានអាយុ ៧ឆ្នាំ សោះ អាចបើកបររថយន្ត បានយ៉ាងស្ទាត់ជំនាញ ហើយអ្វីដែលកាន់តែ គួរអោយភ្ញាក់ផ្អើល ទៀតនោះ គឺ ក្មេងប្រុសម្នាក់ រូបគេថែមទាំងបាន លួចឡាន និង បើកគេចពីប៉ូលីស ទៀតផង។ វីឌីអួឃ្លីប រយៈពេល ៣០ វិនាទី ត្រូវបាន បង្ហោះលើប្រព័ន្ធអ៊ិនធើណេត ដែលជាសកម្មភាព ថតបានដោយកាមេរ៉ា បំពាក់នៅលើរថយន្តប៉ូលីស មួយគ្រឿង កំពុងដេញតាម រថយន្ត ពណ៌ស មួយគ្រឿងទៀត បើកបរដោយ ក្មេងប្រុសម្នាក់។ បន្ទាប់មក ក្មេងប្រុសរូបនោះ បានឈប់ឡាន រួចក៏រត់ចូលទៅក្នុង ព្រះវិហារមួយកន្លែង ដោយមានប៉ូលីសម្នាក់ ចុះដេញតាម ពីក្រោយ។

សូមទស្សនាវីឌីអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]