រឿងរ៉ាវបែបនេះសោះ ទើប Arthur Melo ចង់ចាកចេញពីទឹកដី Camp Nou កាន់តែឆាប់កាន់តែល្អ

//s5.kh1.co/7e/7e0b13805e83831f17f17f7defbec02d7e46c365.jpg
កីទ្បា

 ២៨-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

របាយការណ៍ពីកាសែត Marca បានលើកឡើងថា Arthur បានជូនដំណឹងដល់ក្លិប Barcelona ថាគាត់មិនចង់លេងឱ្យក្លិបនៅប្រកួតបន្ទាប់ទៀតនោះទេ។

របាយការណ៍ពីកាសែត Marca បានលើកឡើងថា Arthur បានជូនដំណឹងដល់ក្លិប Barcelona ថាគាត់មិនចង់លេងឱ្យក្លិបនៅប្រកួតបន្ទាប់ទៀតនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាក់ទិននឹងការផ្ទេរទៅកាន់ក្លិប Juventus គ្រូបង្វឹកក្រុមអ្នកមានបុណ្យលោក Quique Setien លែងឱ្យខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះលេងទៀតហើយមុននឹងបញ្ចប់រដូវកាលនៃក្របខណ្ឌ LaLiga Santander ហើយ Arthur ក៏មិនសប្បាយចិត្តនឹងការដែលចាត់ទុកគាត់បែបនេះផងដែរ។

កីឡាករ Arthur និង Pjanic នឹងផ្ទេរឆ្លាស់គ្នា
កីឡាករ Arthur និង Pjanic នឹងផ្ទេរឆ្លាស់គ្នា

មួយវិញទៀត Arthur មិនមានឈ្មោះក្នុងបញ្ជីឈ្មោះកីឡាករនោះទេ ពេលដែលគ្រូបង្វឹកកោះហៅកីឡាករទាំងអស់មកធ្វើតេស្តរកមេរោគ Covid-19 ។ កីឡាករ Blaugrana ទាំងអស់បានធ្វើតេស្តដោយទទួលបានលទ្ធផលអវិជ្ជមានកាលពីថ្ងៃចន្ទនេះ។

កីឡាករ Arthur
កីឡាករ Arthur

ជាការកត់សម្គាល់ Arthur បានស្នើសុំឱ្យ Barcelona បញ្ចប់កិច្ចសន្យាដែលនៅសេសសល់របស់គាត់ ដោយមិនចង់លេងឱ្យ Barcelona បន្តទៀតនៅក្របខណ្ឌ Champions League នោះទេ ហើយបច្ចុប្បន្នភាគីខាងក្លិបកំពុងពិភាក្សាដើម្បីសម្រេចរឿងនេះ៕

ប្រភពTribal Football

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T