កីឡាករ Bruno Fernandes ប្តេជ្ញាថា នឹងយកពានមួយនេះជូនក្លិប Man United ឱ្យទាល់តែបាន

//s5.kh1.co/9f/9f42265c99ebf3c769aa55be1698b483ff191a7a.jpg
កីទ្បា

 ២៨-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ពេលនេះ Manchester United បានកក់កៅអីរួចជាស្រេចដើម្បីលេងវគ្គចែកពូលពានរង្វាន់ដ៏ធំប្រចាំទ្វីបអ៉ឺរ៉ុប UEFA Champions League នារដូវកាលក្រោយ។

ពេលនេះ Manchester United បានកក់កៅអីរួចជាស្រេចដើម្បីលេងវគ្គចែកពូលពានរង្វាន់ដ៏ធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League នារដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយជួយបិសាចក្រហមឱ្យសម្រេចចំណាត់ថ្នាក់ទី៣ កីឡាករសញ្ជាតិព័រទុយហ្កាល់ Bruno Fernandes ចង់ជួយក្លិបដែលមានមូលដ្ឋាននៅ Old Trafford នេះឈ្នះពាន UEFA Europa League ដែលជាពានចុងក្រោយនៅរដូវកាលនេះ។

ក្រុម Manchester United
ក្រុម Manchester United

គាត់បានប្រាប់គេហទំព័ររបស់ក្លឹបថា “ឥឡូវនេះការផ្តោតអារម្មណ៍របស់យើងគឺលើពានរង្វាន់ Europa League ពីព្រោះនេះជាពានរង្វាន់ដ៏ល្អ ហើយយើងពិតជាចង់ឈ្នះ។ ខ្ញុំបានមក Manchester ដើម្បីឈ្នះពានរង្វាន់។ យើងត្រូវតែលេងគ្រប់ការប្រកួតដើម្បីឈ្នះ ប្រសិនបើយើងលេងពាន Europa League ហើយឈ្នះរាល់ការប្រកួត នោះប្រាកដណាស់យើងនឹងឈ្នះពានរង្វាន់នេះ។

Bruno Fernandes និងគ្រូបង្វឹក
Bruno Fernandes និងគ្រូបង្វឹក

Bruno បានបន្តថា "ពិតណាស់ការលេង Champions League គឺពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ ហើយចំពោះអ្នកគាំទ្រគឺវាកាន់តែសំខាន់ទៀត។ ក្រុមយើងសក្តិសមនឹងបានលេងនៅក្នុងការប្រកួតល្អបំផុតរបស់ទ្វីបអឺរ៉ុប ប៉ុន្តែក៏គ្មានក្លិបណាមួយមិនចង់លេងពាន Europa League នោះដែរ។ ប៉ុន្តែអ្នករាល់គ្នាដឹងហើយថាការប្រកួតប្រជែងល្អបំផុតគឺក្របខណ្ឌ Champions League ។

ក្រុមគ្រូបង្វឹក និង Bruno Fernandes 
ក្រុមគ្រូបង្វឹក និង Bruno Fernandes 

ក្រុមបិសាចក្រហមអាចទទួលបានចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីបានយកឈ្នះក្រុម Leicester City កាលពីថ្ងៃអាទិត្យ ហើយកីឡាករវ័យ ២៥ ឆ្នាំរូបនេះចង់ឱ្យក្រុមរបស់គាត់ធ្វើបានកាន់តែល្អនៅរដូវកាលក្រោយ។ យើងបានប្រឹងប្រែងហ្វឹកហាត់ និងខិតខំយ៉ាងខ្លាំងទម្រាំបានលទ្ធផលបែបនេះ។ យើងដឹងថារឿងតែមួយគត់ដែលយើងអាចទទួលបាននៅរដូវកាលនេះគឺការឈានទៅប្រកួតក្នុងក្របខណ្ឌ Champions League នារដូវកាលក្រោយ។ ដូច្នេះយើងបានខិតខំប្រយុទ្ធយ៉ាងខ្លាំងដើម្បីសម្រេចរឿងនេះ ប៉ុន្តែយើងមិនសប្បាយចិត្តទាំងស្រុងនោះទេ ព្រោះយើងដឹងថា ក្លិបនេះនិងកីឡាករទាំងអស់គួរតែទទួលបានសមិទ្ធផលច្រើនជាងនេះសម្រាប់ក្លិប៕

ប្រភពTribal Football

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T