ភ្នំពេញ ៖ អ្នកបើក រថយន្ដកុងតឺន័រ សន្ដោងកន្ទុយ ត្រូវបានកម្លាំងនគរបាល ចរាចរជើងគោក រាជធានីភ្នំពេញនារសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៣ នេះ បញ្ជូន ខ្លួនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ក្រោយពីអ្នកបើករថយន្ដធុនធំខាងលើនេះ បើកទៅកៀរខ្លោងទ្វារវត្ដអង្គត្រគៀត រួច ហើយព្យាយាមបើករត់ ព្រមទាំងរឹងរូស ជា មួយសមត្ថកិច្ចទៀតផង ។

នាយរងការិយាល័យ ចរាចរជើងគោក រាជធានីភ្នំពេញ លោក ប៉ែន ឃុន បានថ្លែង ឱ្យដឹងថា ក្រោយពីឃាត់រថយន្ដ និងឃាត់ ខ្លួនបន្ទាប់ពីព្យាយាមបើករត់ កម្លាំងនគរ បាលរបស់លោក បានសម្រេចបញ្ជូនខ្លួនអ្នក បើករថយន្ដកុងតឺន័រ សន្ដោងកន្ទុយបន្ដ គ្រោះថ្នាក់ចរាចរ បំផ្លាញខ្លោងទ្វារវត្ដអង្គ ត្រគៀតខាងលើនេះ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវ ច្បាប់ ។

យោងតាមរបាយការណ៍ របស់អធិការ ដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានឱ្យ ដឹងថា កាលពីវេលាម៉ោង ១០ និង៤០នាទី ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១៣ មាន រថយន្ដកុងតឺន័រ សន្ដោងកន្ទុយពណ៌ខៀវ ពាក់ស្លាកលេខ ក ៤៦៥២ ភព៣ ធ្វើដំណើរ តាមបណ្ដោយផ្លូវគ្រួសក្រហម ក្នុងទិសដៅ ពីលិចទៅកើត លុះដល់មុខខ្លោងទ្វារវត្ដអង្គ ត្រគៀត ក្នុងភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ បានកៀរខ្លោងទ្វារវត្ដ បណ្ដាលឱ្យខូចខាតយ៉ាងច្រើន ។

របាយការណ៍បានបន្ដថា ក្រោយពីបង្ក គ្រោះថ្នាក់ចរាចរ ខាងលើនេះ អ្នកបើក រថយន្ដបានព្យាយាមបើករត់ តាមបណ្ដោយ ផ្លូវជាតិលេខ ៣ ចូលមករាជធានីភ្នំពេញ រហូតដល់ផ្សារចោមចៅ ទើបសមត្ថកិច្ច ចាប់បាន ប៉ុន្ដែ អ្នកបើករថយន្ដរឹងរូស និង បញ្ចេញរឹងពារក្រអឺតក្រទម ជាមួយសមត្ថ កិច្ច ។

បើយោងតាមមន្ដ្រីនគរបាលចរាចរជើង គោក បានឱ្យដឹងថា អ្នកបើករថយន្ដរូបនេះ ឈ្មោះ កុយ លិញ អាយុ ២៣ឆ្នាំ មុខរបរ អ្នកបើករថយន្ដ ឱ្យក្រុមហ៊ុន NCT រស់នៅ ភូមិកោះខ្យង សង្កាត់អូរជ្រៅ ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ ហើយបច្ចុប្បន្ន ស្នាក់នៅ ក្រុមហ៊ុនខាងលើ ក្នុងខណ្ឌសែនសុខ ។

បើយោងតាមមន្ដ្រីនគរបាលចរាចរជើង គោកបានឱ្យដឹងថា ក្រោយពីឃាត់ខ្លួនអ្នក បើករថយន្ដរូបនេះ មិនបានបង្ហាញប័ណ្ណ សម្គាល់យាន្ដ និងមិនបានបង្ហាញប័ណ្ណបើក បរ ។ គ្រោះថ្នាក់ចរាចរខាងលើត្រូវបាន សមត្ថកិច្ចអះអាងថា បណ្ដាលមកពីខ្វះការ ប្រុងប្រយ័ត្នរបស់អ្នកបើកបរ ពីព្រោះ រថយន្ដផ្ទុកកុងតឺន័រ ខ្ពស់ជាងខ្លោងទ្វារវត្ដ។

យោងតាមក្រមព្រហ្មទណ្ឌមាត្រា ៥៤៣ ចែងថា ចំពោះបទរត់គេចខ្លួន គឺអំពើប្រព្រឹត្ដដោយ អ្នកបើកបរ យាន្ដជំនិះផ្លូវគោក ឬផ្លូវទឹក ដែលបានដឹងច្បាស់ថា ខ្លួនទើបតែបង្កឱ្យ មានគ្រោះថ្នាក់ ឬការខូចខាតហើយមិន ព្រមឈប់ ដើម្បីគេចខ្លួនពីការទទួលខុស ត្រូវព្រហ្មទណ្ឌ ឬរដ្ឋប្បវេណីត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ និងពិន័យ ជាប្រាក់ពី១លានរៀល ទៅ ៤លានរៀល ៕








ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]