កម្រងរូបភាពគ្រួសារតារាថៃ Kik Danai ទៅលេងលើភ្នំ​ កំពុងទាក់ចិត្តហ្វេនរាល់គ្នា

//s5.kh1.co/92/926539c8503c39f2d9a99212a5aa5bfef09dd494.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីមានកូនប្រុសតូចមុខមាត់គួរឲ្យស្រលាញ់ម្នាក់មក ជីវិតគ្រួសាររបស់តារាសម្ដែងប្រុស លោក Kik Danai កាន់តែមានក្ដីសុខ ជាពិសេស ថែមទាំងបានបង្ហាញពីរូបភាពគ្រួសារដ៏មានសុភមង្គល ក្នុងដំណើរកម្សាន្តទៅកាន់ទីកន្លែងបែបធម្មជាតិ ផងដែរ

ថៃ៖ បច្ចុប្បន្ននេះ តារាសម្ដែងប្រុស លោក Kik  Danai កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងការងារសិល្បៈដែលពោរពេញទៅដោយសមត្ថភាពយ៉ាងល្អ ជាពិសេស តារាប្រុសរូបនេះ ក៏មានមុខមាត់ដ៏ស្រស់សង្ហា គួរជាទីចាប់អារម្មណ៍ មិនចាញ់តារាល្បីផ្សេងៗទៀតឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ងាកមកមើលពីជីវិតឯកជន របស់តារាប្រុសរូបនេះវិញឃើញថា កាន់តែមានភាពគួរឱ្យស្រលាញ់ នៅក្នុងជីវិតគ្រួសាររបស់លោក បន្ទាប់ពី បានសាងគ្រួសារមួយ ជាមួយនឹងភរិយារូបស្រស់ ហើយថែមទាំងមានចំណងស្នេហ៍ដ៏ស្អិតរមួត ដែលជាកូនប្រុសដំបូងរបស់អ្នកទាំងពីរ ដោយខណៈពេលនេះ កូនប្រុសអ្នកទាំងពីរមានអាយុ ៧ ខែទៅហើយ។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ លោក Kik Danai បាននាំភរិយា និង កូនប្រុសជាទីស្រលាញ់ ទៅសម្រាកលំហែកាយ ក្រោមទេសភាព និងបរិយាកាសធម្មជាតិ ក្បែរតំបន់ភ្នំ និង​ព្រៃឈើជាច្រើន ផងដែរ។ ក្នុងនោះដែរ លោកក៏បានបង្ហាញរូបភាព ជួបជុំគ្រួសារយ៉ាងមានភាពកក់ក្ដៅ ខណៈពេល អង្គុយផឹកកាហ្វេ​ ស្រូបយកខ្យល់អាកាសធម្មជាតិ និងបង្ហាញពីកាយវិការដ៏ស្និទ្ធស្នាល យ៉ាងមានក្ដីសុខ ជាមួយនឹងភរិយា ព្រមទាំងកូនប្រុស ដែលធ្វើឲ្យអ្នកគាំទ្រ ធ្វើការតាមដានជាបន្តបន្ទាប់ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Kik Danai
Kik Danai
Kik Danai និង កូនប្រុស
Kik Danai និង កូនប្រុស
Kik Danai និង កូនប្រុស
Kik Danai និង កូនប្រុស
Kik Danai និង កូនប្រុស
Kik Danai និង កូនប្រុស
Kik Danai និង គ្រួសារ
Kik Danai និង គ្រួសារ
Kik Danai និង គ្រួសារ
Kik Danai និង គ្រួសារ
Kik Danai និង គ្រួសារ
Kik Danai និង គ្រួសារ
Kik Danai និង គ្រួសារ
Kik Danai និង គ្រួសារ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T