Nut Devahastin ព្រានក្នុងរឿង ប៉ុន្តែ ជីវិតពិត ផ្ដល់ក្ដីសុខឲ្យភរិយាយ៉ាងកក់ក្ដៅ

//s5.kh1.co/d3/d3398651007b2057b7ce05f1f8748f80b78904bd.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ខួបអាពាហ៍ពិពាហ៍មួយឆ្នាំ Nut នៅតែស្រលាញ់ប្រពន្ធ ផ្ដល់ភាពកក់ក្ដៅ ដូចកាលស្រលាញ់ដំបូងៗដដែល មិនដូចជាក្នុងរឿងដែលគេធ្លាប់តែដាក់នាមហៅថាជាព្រាននារីសោះ។

ថៃ៖ តារាសម្ដែងប្រុស លោក Nut Devahastin ដែលគ្រប់គ្នាតែងស្គាល់លោក តាមរយៈរឿងភាគថៃជាច្រើនរបស់ប៉ុស្តិ៍លេខ៣ និងប៉ុស្ដិ៍មួយចំនួនទៀត ដោយក្នុងនោះភាគច្រើន តារាប្រុសរូបនេះតែងតែដើរជាតួកាច ចិត្តអាក្រក់ និងព្រាននារីជាញឹកញាប់។ ហើយថ្មីៗនេះដែរ Nut ក៏ទើបតែបានបញ្ចប់ការសម្ដែងនៅក្នុងរឿង «My Husband in Law» ផងដែរ ដែលក្នុងរឿងនោះ លោកត្រូវបានមហាជនជាច្រើនស្អប់ និងជេរស្ទើរគ្រប់គ្នា ព្រោះថាលោកដើរជាតួចិត្តអាក្រក់ធ្វើបាបប្រពន្ធគ្មានសំចៃដៃ ប៉ុន្តែយ៉ាងណាមិញ នោះគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកបើយើងងាក មកចាប់អារម្មណ៍សម្រាប់ជីវិតឯកជនរបស់គេវិញ យើងឃើញថា ការពិត តារាប្រុសរូបសង្ហានេះ មិនមែនដូចជាជីវិតក្នុងរឿងនោះទេ គឺលោកគឺជាសុភាពបុរសម្នាក់ ដែលចេះមើលថែយកចិត្តទុកដាក់ជាមួយប្រពន្ធខ្លាំងបំផុត ដោយកាលពីពេលកន្លងមក ប្ដីប្រពន្ធមួយគូនេះតែងធ្វើឲ្យអ្នកគាំទ្រច្រណែនស្ទើរគ្រប់គ្នាផងដែរ។

ជាពិសេស កាលពីថ្ងៃទី ២៥ ខែកក្កដា កន្លងទៅ ជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរ រយៈពេលមួយឆ្នាំ ដោយក្នុងនោះប្ដីប្រពន្ធនេះ បាននាំគ្នា ទៅញ៊ាំអាហារពេលល្ងាច លើដំបូលអាគារ គយគន់ភ្លើងរាត្រី ជាមួយគ្នា យ៉ាងរ៉ូមែនទិក ធ្វើឲ្យអ្នកគាំទ្រជាច្រើន ឃើញហើយពិតជាមានក្ដីសុខជំនួសតែម្ដង។

គួរបញ្ជាក់ថា តារាសម្ដែងដ៏មានទេពកោសល្យរូបនេះ បានសម្រេចចិត្តចូលរោងការជាមួយនារីរូបស្អាតម្នាក់ កាលពីថ្ងៃ ២៥ ខែកក្កដា ឆ្នាំ ២០១៩ កន្លងទៅ ដោយកម្មវិធីទាំងមូលត្រូវបានរៀបចំឡើងយ៉ាងអធិកអធម និង មានអ្នកចូលរួមអបអរសាទរ ជាច្រើនផងដែរ៕

 ទស្សនារូបភាពខាងក្រោម៖

Nut Devahastin
Nut Devahastin
Nut Devahastin
Nut Devahastin
Nut Devahastin និងភរិយា
Nut Devahastin និងភរិយា
Nut Devahastin និងភរិយា
Nut Devahastin និងភរិយា
ភរិយា Nut Devahastin 
ភរិយា Nut Devahastin 
Nut Devahastin និងភរិយា
Nut Devahastin និងភរិយា
Nut Devahastin និងភរិយា
Nut Devahastin និងភរិយា
Nut Devahastin និងភរិយា
Nut Devahastin និងភរិយា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T