បែកធ្លាយ ឈិន ឡុង ធ្លាប់ធ្វើឲ្យអតីតតារាសម្តែង Elaine Ng មានកូន ផ្ដល់សំណងរាប់លានដុល្លារ

//s5.kh1.co/04/046beb1145bde54fa533b32433e566cc5e7f2a25.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Elaine Ng បានទម្លាយនូវរឿងរ៉ាវចាស់ៗមួយចំនួន ដែលលោកឈិនឡុង បានផ្តល់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់៧,១៣លានដុល្លារដើម្បីជាការប៉ះប៉ូវចំពោះរឿងរ៉ាវដែលគាត់បានធ្វើឲ្យនាងមានផ្ទៃពោះផងដែរ។

ហុងកុង៖ អតីតតារាសម្តែងហុងកុង Elaine Ng បានទម្លាយនូវរឿងរ៉ាវចាស់ៗមួយចំនួន ដែលនាងមិនអាចបំភ្លេចបាន ដែលលោក ឈិនឡុង ដែលមានឈ្មោះពិត Jackie Chan បានផ្តល់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់៧,១៣លានដុល្លារ ដើម្បីជាការប៉ះប៉ូវដល់ការភ្លាំងភ្លាត់ ដែលបានធ្វើឲ្យនាងមានផ្ទៃពោះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅពេលនោះ តារាសម្តែងឈិន ឡុង នៅពេលនេះ មានអាយុ៦៦ឆ្នាំទៅហើយ បានរៀបការជាមួយនឹងតារាសម្តែងតៃវ៉ាន់Joan Lin តាំងពីឆ្នាំ១៩៨២មក ម៉្លេះ ប៉ុន្តែក្រោយមកការលេចធ្លាយព័ត៍មាន មានកូនជាមួយនឹង តារាសម្តែង Elaine Ng នៅឆ្នាំ១៩៩៩។ ក្រោយពីដឹងថា ខ្លួន និងតារាស្រីម្នាក់ នេះមានកូន តារាសម្តែងឈិន ឡុងក៏បានផ្តល់ប្រាក់ ៧,១៣លានដុល្លារ ប៉ុន្តែត្រូវបាននាង​ បដិសេធដោយសុខចិត្តរ៉ាប់រងការចិញ្ចឹមកូនខ្លួនឯងមិនប៉ះពាល់លុយរបស់ ឈិន ឡុងសូម្បីតែបន្តិច។

នៅក្នុងឆ្នាំ២០១៩  Elaine Ng បានបង្ហោះនៅក្នុងបណ្តាញសង្គមថា ដោយមិនសំដៅចំៗ ទៅនរណាម្នាក់ឡើយ ប៉ុន្តែក្នុងន័យបញ្ឆិតបញ្ឆៀងទៅកាន់តារាប្រុស ឈិន ឡុង ខ្លះៗដែរ ៖

នៅលើលោកនេះមានមនុស្សជាច្រើនប្រភេទ វាមិនសំខាន់ថា ២០លាន ៣០លានឬក៏ ៤០លាន ប្រសិនជាអ្នកសប្បាយរីករាយដែលនៅជាមួយពួកគេ នេះគឹជាពរជ័យដែលអ្នកបានធ្វើឲ្យអ្នកដទៃសប្បាយចិត្តផងដែរ

 Elaine Ng

គួរបញ្ជាក់ដែរថា នៅពេលបច្ចុប្បន្ននេះ Elaine Ng គឺមិនទាន់រៀបការជាមួយអ្នកនៅឡើយទេ ពោលគឺតាំងពីបែកធ្លាយព័ត៍មានតាំងពីឆ្នាំ១៩៩៩រួចមក៕

សូមចូលមើលរូបភាពខាងក្រោម៖

Jackie Chan ឈ្មោះក្នុងខ្សែរភាពយន្ត ឈិន ឡុង
Jackie Chan ឈ្មោះក្នុងខ្សែរភាពយន្ត ឈិន ឡុង
Elaine Ng 
Elaine Ng 
Elaine Ng និង កូនស្រី
Elaine Ng និង កូនស្រី
Jackie Chan និង Elaine Ng 
Jackie Chan និង Elaine Ng 
Jackie Chan ប្រពន្ធJoan Linនិង កូនប្រុស
Jackie Chan ប្រពន្ធJoan Linនិង កូនប្រុស
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T