ម៉ាឡេស៊ីនឹងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ AFC CL East Groups G&H វគ្គជម្រុះតាមពូល

//s5.kh1.co/07/073ba0319df7d722ee3ddc545a0aafac8d772669.jpg
កីទ្បា

 ២៨-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រទេសម៉ាឡេស៊ីនឹងក្លាយជាម្ចាស់ផ្ទះសម្រាប់ការប្រកួតជម្រុះពានរង្វាន់ទ្វីបអាស៊ី (AFC) នៃតំបន់អាស៊ីបូព៌ាពូល G និងពូល H ក៏ដូចជាការប្រកួតជម្រុះនៅតំបន់អាស៊ីបូព៌ាផងដែរ

កូឡាឡាំ៖ ស្ថាប័ន AFC បាននិយាយកាលពីថ្ងៃច័ន្ទថ្ងៃទី ២៧ ខែកក្កដានេះថា ប្រទេសម៉ាឡេស៊ីនឹងក្លាយជាម្ចាស់​ផ្ទះ​សម្រាប់ការប្រកួតជម្រុះពានរង្វាន់ទ្វីបអាស៊ី (AFC) នៃតំបន់អាស៊ីបូព៌ាពូល G និងពូល H ក៏ដូចជាការប្រកួតជម្រុះ​នៅ​តំបន់​អាស៊ីបូព៌ាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង្គភាពគ្រប់គ្រងបាល់ទាត់អាស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រកួតនឹងត្រូវរៀបចំឡើង​នៅ​ចន្លោះ​ថ្ងៃទី ១៧ ខែតុលារហូតដល់ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២០។

រូបតំណាង
រូបតំណាង

ប្រទេសម៉ាឡេស៊ីក៏នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតក្នុងវគ្គ ១៦ ក្រុម ដែលនឹងធ្វើឡើងនៅថ្ងៃទី ៤ ខែវិច្ឆិកាដើម្បីជ្រើស​យក​ក្រុមដែលខ្លាំងនៅក្នុងពូលនីមួយៗទៅជួបគ្នាបន្ត ហើយការប្រគួតក្នុងវគ្គ ៤ ក្រុមចុងក្រោយគឺនៅថ្ងៃទី ២៥ ខែវិច្ឆិកាដោយចែកជាចេញជា ២ ពូល និងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងពូល G និង H នៅបីថ្ងៃក្រោយ​បន្ទាប់ពីបញ្ចប់វគ្គ ៤ ក្រុម។

រូបតំណាង
រូបតំណាង

រាល់ការប្រកួតក្នុងវគ្គជម្រុះនឹងត្រូវលេងក្នុងការប្រកួតតែមួយលើកក៏ដូចជាវគ្គផ្តាច់ព្រ័ត្រផងដែរ ដែលគ្រោងនឹងត្រូវ​លេងនៅតំបន់ខាងលិច។

ទីតាំងកណ្តាលសម្រាប់ការប្រកួតក្នុងពូល E និង F ក៏ដូចជាការប្រកួតវគ្គជម្រុះដែលនៅមិនទាន់ត្រូវបាន​បញ្ជាក់នៅ​ឡើយទេ។ AFC មុននេះបានបញ្ជាក់ថាប្រទេសកាតាគឺជាម្ចាស់ផ្ទះដ៏សំខាន់សម្រាប់ក្រុមនិងការប្រកួតវគ្គ ១៦ ក្រុម​ចុងក្រោយនៅក្នុងតំបន់ខាងលិច៕

 ពានរង្វាន់បាល់ទាល់ទ្វីបអាស៊ី (AFC)
 ពានរង្វាន់បាល់ទាល់ទ្វីបអាស៊ី (AFC)

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T