កូនសត្វសាហាវទាំង៥នេះ ត្រូវបានមេរបស់ពួកគេវាបោះបង់ចោល និងគ្មានអ្វីស៊ីឡើងស្គមខ្លួន រហូតដល់ អង្គការមួយបានប្រទះ ឃើញនឹងយកមកចិញ្ចឹមក្នុងដំបូលផ្ទះតែមួយ។

យោងតាមប្រភពព័ត៌មានរបស់ ចក្រភពអង់គ្លេសបានឲ្យដឹងថា មានកូនតោចំនួន៣ កូនខ្លាញីមួយ និងកូនឆ្កែហាយជីណាញីមួយ ត្រូវបានគេយកមកចិញ្ចឹមនៅ Akwaaba Lodge ទីក្រុង Rustenburg ទ្វីបអាហ្វ្រិកខាងត្បូង ដែលពួកគេត្រូវបានមនុស្ស ដាក់ឲ្យនៅក្នុងជំរកតែមួយជាមួយគ្នា។ អ្នកដែលយកវាមកចិញ្ចឹមនេះ គឺជាម្ចាស់សណ្ឋាគារផ្កាយបួន Layla Cajee។ នាងបានប្រាប់អ្នកសារព័ត៌មានថា កូនសត្វទាំងនោះបានកើតក្នុងផ្ទះបែកបាក់មួយ ដែលគាត់ត្រូវតែយកមកចិញ្ចឹម ព្រោះពួកគេត្រូវ បានមេបោះបង់ចោល។

កូនខ្លាញីឈ្មោះ Bella អាយុ៥ខែ គឺជាមេដឹកក្រុមរបស់កូនសត្វទាំង៥ រីឯកូនតោទាំងបី Delano, Romeo និង Maximus ក៏មានអាយុ ៥ខែដូចគ្នា ប៉ុន្តែខ្សោយជាងកូនខ្លាញី។ កូនឆ្កែហាយជីណា គឺមានអាយុបងគេ វាមានឈ្មោះថា Milika អាយុ៦ខែ ហើយក៏ជាកូនសត្វដែលរីកលូតលាស់ឆាប់ជាងគេផងដែរ។ អ្នកស្រី Layla និយាយថា Milika គឺខិលជាងគេក្នុងចំណោម ពួកគេទាំង៥ ព្រោះវាចូលចិត្តឆាឆៅសត្វដ៏ទៃទៀត និងចូលចិត្តលេងច្រើន។

ពួកវាទាំងប្រាំ រស់នៅជាមួយគ្នា ស៊ីអាហារជាមួយគ្នា។ កូនខ្លាគីជាអ្នកចែកចំណីឲ្យសត្វដ៏ទៃទៀត វាបានរើសយកអាហារមុន បន្ទាប់មកបែងចែកទៅឲ្យតោ និងហាយជីណា នូវសាច់ប៉ុនៗគ្នា ក្រោយពីស៊ីអាហាររួច ពួកគេក៏ចាប់ផ្ដើមដេក។ យ៉ាងណាមិញ ពួកគេមិនអាចរស់នៅជាមួយគ្នារហូតដល់ធំបាននោះទេ ក្រោយពេលពីរឆ្នាំពួកគេនឹងរីកធំធាត់ ក្លាយជាសត្វស៊ីសាច់ ដទៃជាអាហារ ហេតុដូចនេះហើយ គេត្រូវបំបែកពួកវាចេញពីគ្នា។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រឿងនេះ? សូមទស្សនាវីដេអូខាងក្រោម៖























កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]