បើមានអាការៈក្ដៅផ្សាក្នុងភ្នែក គួរ​ដោះស្រាយ​បែបណា?

//s5.kh1.co/57/57755b586e1e3c97547f13074011c9ffcd76ee61.jpg
នារី

 ២៨-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អាការៈ​ក្ដៅ​ភ្នែក​អាចកើត​មានពី​ច្រើនមូលហេតុ ចាប់ពីកម្រិតធម្មតាទៅដល់​កម្រិត​សាំញ៉ាំ។ ជាធម្មតាអាការៈបែបនេះកើតឡើងដោយ​មាន​រោគសញ្ញាដូចជារមាស់ឈឺពេលហូរទឹកភ្នែក ប៉ុន្តែនៅក្នុងករណីខ្លះ វាមិនបញ្ចេញរោគសញ្ញាអ្វីទាំងអស់។ ដើម្បីឲ្យយល់​កាន់តែច្បាស់អំពីវិបត្តិភ្នែកឡើង​ក្ដៅ និងវិធីដោះស្រាយយើងគួរតាមព័ត៌មានខាងក្រោម។

អាការៈ​ក្ដៅ​ភ្នែក​អាចកើត​មានពី​ច្រើនមូលហេតុ ចាប់ពីកម្រិតធម្មតាទៅដល់​កម្រិត​សាំញ៉ាំ។ ជាធម្មតាអាការៈបែបនេះកើតឡើងដោយ​មាន​រោគសញ្ញាដូចជារមាស់ឈឺពេលហូរទឹកភ្នែក ប៉ុន្តែនៅក្នុងករណីខ្លះ វាមិនបញ្ចេញរោគសញ្ញាអ្វីទាំងអស់។ ដើម្បីឲ្យយល់​កាន់តែច្បាស់អំពីវិបត្តិភ្នែកឡើង​ក្ដៅ និងវិធីដោះស្រាយយើងគួរតាមព័ត៌មានខាងក្រោម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើយើង​មានអាការៈភ្នែកក្ដៅនៅពេលណា?

ជាធម្មតាអាការៈភ្នែកឡើង​ក្ដៅអាច​កើតឡើងដោយសារមូលហេតុ​សាមញ្ញបំផុត។ រាល់សមាសធាតុដែលប៉ះពាល់នឹងភ្នែកយើង​វានឹងធ្វើឲ្យភ្នែកយើង​ផ្សា ប៉ុន្តែមិនមែនអ្វីទាំងអស់នោះ​ជាបញ្ហាដែលធ្ងន់ធ្ងរនោះទេ។ ពេលខ្លះភ្នែកយើង​អាចផ្សា​ដោយ​​ប៉ះជាមួយសាប៊ូ សាប៊ូកក់សក់ ទឹកអប់ តែមិនមានគ្រោះថ្នាក់អ្វីនោះទេប្រសិនបើយើង​លាងជាមួយទឹកភ្លាមៗ។

  • ហេតុផលផ្សេងទៀតគឺ Contact lens។ នៅពេលអ្នកប្រើ contact lens រយៈពេលយូរក៏ធ្វើឲ្យភ្នែកយើង​មានអាការៈ​ក្ដៅដែរ។
  • លើសពីនេះប្រសិនបើយើងផាត់មុខញឹកញាប់ប្រើគ្រីមផ្ដល់សំណើម និង​ផលិតផលសម្អាតមុខ នោះភ្នែកក៏​ងាយនឹងផ្សាខ្លាំងណាស់ដែរ។
  • អាកាសធាតុក៏ជាមូលហេតុនាំឲ្យភ្នែកក្ដៅដែរ។ សារធាតុបង្កនៅក្នុងបរិយាកាសរួមមានផ្សែង ធូលី ផ្សែងបារី លម្អងផ្កា​ឬរោមសត្វក៏អាចជាមូលហេតុមួយដែលធ្វើឲ្យផ្សាភ្នែកឬក៏អាកាសធាតុក្ដៅពេក ត្រជាក់ពេកឬស្ងួត ក៏​ធ្វើឲ្យ​ផ្សា​ភ្នែក​ដូច​គ្នា​។

តើរោគសញ្ញាភ្នែកក្ដៅមានអ្វីខ្លះ?

រោគសញ្ញាភ្នែកក្ដៅមានដូចជា:

  • ស្រវាំងភ្នែក
  • ទឹកភ្នែកច្រើន
  • រមាស់
  • ភ្នែកពណ៌ក្រហម
  • ពិបាកទ្រាំក្នុងភ្នែក
  • ខ្លាចពន្លឺ

តើគួរដោះស្រាយបញ្ហាភ្នែកក្ដៅដោយរបៀបណា?

ជំហានទីមួយក្នុងការជួយសង្គ្រោះបឋមនៃអាការៈក្ដៅភ្នែកដែលបង្កដោយសារធាតុគីមីឬកម្ដៅនោះគឺលាងភ្នែកជាមួយទឹកត្រជាក់។ យើង​ត្រូវដកcontact lensចេញពីភ្នែក។ លាងភ្នែកជាមួយទឹករ៉ូប៊ីណេ ឬបើកទឹកដាក់ចានដែក ឬជ័រ។ នៅពេលធ្វើបែបនេះយើង​គួរតែបិទបើកភ្នែកដើម្បីឲ្យទឹកចូលទៅគ្រប់ផ្នែកក្នុងភ្នែក។

សម្រាប់កុមារតូចៗហាក់​មានភាពពិបាកក្នុងការជួយសង្គ្រោះបឋមបន្តិច​ពេលមាន​របួសភ្នែក។ យ៉ាងណា​ការជួយ​នេះ​ក៏អា​ស្រ័យទៅលើអាយុរបស់កុមារ មាឌ និងសមត្ថភាពក្នុងការសហការដែរ។ គួរតែមានមនុស្សចាស់ម្នាក់ទៀតដើម្បីជួយគ្នា​បើ​កុមារ​មាន​បញ្ហា​ភ្នែក និង​ត្រូវ​ការការ​សង្គ្រោះបឋមនេះ​។ ក្មេងៗខ្លះអាចនឹងនៅស្ងៀមព្រមទាំងសហការជាមួយកាយវិការយឺតៗនិងថ្មមៗជា​មួយ​​យើង តែ​ប្រសិនបើកុមារមានការពិបាកមិនអាចនៅ​ស្ងៀម​បានយើង​គួរ​ចាប់​ពួក​គាត់​ឲ្យ​ជាប់​ក្នុងការ​ជួយ​សង្គ្រោះ​បឋម​។

តើគួរបង្ការបែបណា?

យើង​អាច​បង្កាបញ្ហានេះ​ដោយ៖

  • ការពារស្រទាប់កញ្ចក់​ភ្នែក​ឲ្យផុតពីកាំរស្មីUV
  • ពាក់វ៉ែនតាការពារកម្ដៅថ្ងៃ​ពេលដើរក្រោមពន្លឺថ្ងៃ
  • ប្រើម៉ាសការពារភ្នែក
  • ជៀសវាងសារធាតុគីមីប៉ះពាល់ភ្នែកជាប្រចាំជាពិសេសកុមារតូចៗ
  • លាងដៃជាមួយសាប៊ូក្រោយ​ចាប់កាន់សារធាតុគីមី ឬសារធាតុរាវមុនប៉ះពាល់ភ្នែក

ទោះបីជាអាការៈភ្នែកក្ដៅមិនមានគ្រោះថ្នាក់ខ្លាំងក៏ដោយ ប៉ុន្តែយើងក៏ត្រូវការពារភ្នែកពីហានិភ័យនៃជំងឺភ្នែកដូចជាជំងឺភ្នែកឡើងបាយ ឬជំងឺងងឹតភ្នែកដែរ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T